ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បក់រលំអគារសិក្សាទ្រុឌទ្រោមមួយខ្នងក្នុងក្រុងកំពង់ឆ្នាំង
អគារសិក្សាសង់អំពីឈើទ្រុឌទ្រោមដែលមានអាយុជាង៣០ឆ្នាំមួយខ្នងបានរលំដួលខ្ទេចខ្ទីដោយសារខ្យល់កន្ត្រាក់។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិតនៅក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកគ្រូវិទ្យាល័យព្រះបាទសុរាម្រិតបានឲ្យដឹងថា អាគារសិក្សានេះបានសាងសង់ឡើងនៅអំឡុងឆ្នាំ១៩៨៧ ហើយក្នុងករណីខ្យល់កន្ត្រាក់បណ្ដាលឱ្យដួលរលំអគារខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ។

លោកគ្រូនៅក្នុងវិទ្យាល័យសុរាម្រិតបានបន្តឲ្យដឹងថា អគារសិក្សាឈើមួយខ្នង មានបួនបន្ទប់នេះ គណៈកម្មការគ្រប់គ្រងវិទ្យាល័យធ្លាប់បានប្រជុំវាយតម្លៃថា ចាស់ទ្រុឌទ្រោមមានអាយុកាលជាង៣០ឆ្នាំហើយដែលមិនអាចឲ្យសិស្សចូលរៀនបានឡើយ ហើយក៏បានព័ទ្ធខ្សែ និងដាក់បំរាមមិនឲ្យសិស្សចេញចូលក្នុងអគារនេះផងដែរ។ ហើយក៏បានសុំគោលការទៅការិយាល័យអប់រំក្រុង មន្ទីរអប់រំខេត្ត ដើម្បីរុះរើចេញផងដែរ ដែលខាងមន្ទីរក៏បានបញ្ជូនក្រុមការងារបច្ចេកទេស មកពិនិត្យ និងវាយតម្លៃផងដែរ នៅតែថ្ងៃកំណត់រុះរើចេញតែប៉ុណ្ណោះ៕
អត្ថបទ៖ ឈៀងធារិទ្ធ





-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


