ព័ត៌មានជាតិ
អ្នករត់ម៉ូតូកង់បី ប្រាប់ពីចំណូលធ្លាក់ចុះអំឡុងពេលកូវីដរាតត្បាត និងពេលបច្ចុប្បន្ន
អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដែលជាអ្នករត់ម៉ូតូកង់បីឥណ្ឌាមួយចំនួន បាននិយាយថា ចំណូលរបស់ពួកគាត់មានការធ្លាក់ចុះជាខ្លាំង អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ និងនាពេលបច្ចុប្បន្ននេះ។ កាលពីពេលមុន ពួកគាត់អាចរកចំណូលបាន ចន្លោះពី ៨ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល ក្នុងមួយថ្ងៃ។

លោក សៅ រី អ្នករត់ម៉ូតូកង់បីឥណ្ឌា នៅម្ដុំផ្សារបឹងកេងកង បានប្រាប់កម្ពុជាថ្មីថា ក្រោយវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ ទីផ្សារនៃចំនួនអ្នកជិះកង់បីឥណ្ឌារបស់គាត់ បានធ្លាក់ចុះយ៉ាងខ្លាំង។ ដោយសារតែ មិនសូវសម្បូរភ្ញៀវជិះ និងដោយសារតែចំនួននៃអ្នករត់ម៉ូតូកង់បី ក៏ច្រើនជាងមុនផងដែរ។ លោកបន្ថែមទៀតថា កាលពីមុនក្នុងមួយថ្ងៃ លោកអាចរកចំណូលបានចន្លោះពី ៨ម៉ឺនរៀល ទៅ ១៥ម៉ឺនរៀល តាមចំនួនភ្ញៀវជិះតិច ឬច្រើន។ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ ប្រាក់ចំណូលបានមកពីការរត់កង់បីឥណ្ឌា របស់លោកបានបានថយចុះមកត្រឹមចន្លោះ ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀលប៉ុណ្ណោះ ដោយមិនទាន់ទូទាត់ថ្លៃសាំង ឬថ្លៃហ្គាសផង។

លោក សៅ រី ប្រើកាយវិការរស់រវើក ប្រកបដោយទឹកមុខញញឹម ក៏បានស្នើសុំទៅរាជរដ្ឋាភិបាលអាណត្តិថ្មី ជួយបង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ ពិសេសលោកចង់ឲ្យមានការបង្កើតរោងចក្រ សហគ្រាស ខ្នាតធំ ឬមធ្យម ឲ្យបានច្រើនឡើង ដើម្បីឲ្យកម្មករ-កម្មការនី ទទួលបានការងារធ្វើសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។
ចំណែកលោក យ៉ត ឌីណា អ្នករត់កង់បីឥណ្ឌាម្ដុំផ្សារធំថ្មី បានប្រាប់ដែរថា មុខរបររត់កង់បី កាលដើមឡើយអាចរកប្រាក់បានច្រើនគួរសម សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសល់ខ្លះគ្រាន់ទុកសន្សំសម្រាប់ថ្ងៃអនាគត។ លោកបញ្ជាក់ថា កាលពីមុនការរាតត្បាតជំងឺកូវីដ-១៩ មុខរបររត់កង់បីរបស់លោក ហាក់មានទីផ្សារខ្ពស់។ ដោយសារតែសម្បូរអ្នកជិះ និងសម្បូរទៅដោយភ្ញៀវទេសចរអន្តរជាតិ និយមជិះកង់បីរបស់លោកយ៉ាងច្រើនកុះករ។

លោកបន្តទៀតថា កាលជំនាន់នោះ លោកអាចរកប្រាក់ចំណូលបានចន្លោះពី ១៥ម៉ឺនរៀល ទៅ ២០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ប៉ុន្តែក្រោយជំងឺកូវីដ-១៩ បានផ្ទុះឡើង មុខរបររត់កង់បីរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង។ ពីព្រោះតែ មិនសូវមានអ្នកធ្វើដំណើរ និងកន្លែងខ្លះត្រូវបានហាមឃាត់មិនឲ្យចេញចូលបាន។ បន្ទាប់ពីជំងឺកូវីដ-១៩ បានថមថយទៅវិញក៏ដោយ ក៏ការរត់កង់បីរបស់លោក មិនអាចវិលទៅរកប្រាក់ចំណូលខ្ពស់ដូចមុនបានដែរ។ លោកនិយាយថា បញ្ហានេះក៏ព្រោះតែមិនសូវសម្បូរភ្ញៀវជិះដូចមុន និងថាចំនួនអ្នករត់កង់បី ក៏កើនឡើងគួរឲ្យកត់សម្គាល់ថែមទៀត។

លោក យ៉ត ឌីណា មិនខុសគ្នាពីអ្នករត់កង់បីផ្សេងៗទៀត បានស្នើសុំទៅរាជរដ្ឋាភិបាលថ្មី ជួយគិតគូរដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាពួកគាត់ផង៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


