សន្តិសុខសង្គម
ទឹកទន្លេស្រែពកជន់ឡើងលិចតំបន់ទំនាបក្នុងស្រុកលំផាត់
ស្ថានភាពទឹកទន្លេស្រែពកបានហូរចូលជន់លិចតំបន់ទំនាបក្នុងឃុំមួយចំនួននៃស្រុកលំផាត់ ដែលទឹកមានកម្ពស់ជិត១២ ម៉ែត្រ (១១,៦២) នៅល្ងាចថ្ងៃទី ០១ ខែសីហា ខណៈ កម្ពស់ទឹកត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ១២.៥០ ម៉ែត្រ ហើយទឹកនៅតែបន្តកើនឡើងក្នុងកម្រិតយឺតៗនៅឡើយ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ស្ថានភាពអាកាសធាតុកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្ល មេគង្គ។
នៅភាគខាងលើនៃប្រទេសកម្ពុជាមាន ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ ម៉ែត និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ០២ ខែសីហានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងមានកម្ពស់ ៧,៦៥ ម៉ែត្រ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១១៦,៨៦ ម៉ែត្រ។ ទន្លេមេគង្គ-កំពង់ចាម ៩,៨៨ ម៉ែត្ររ។ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៥,៥០ ម៉ែត្រ។ ទន្លេមេគង្គ-អ្នកលឿង មានកម្ពស់ ៣,៧៤ ម៉ែត្រ។
ទន្លេបាសាក់-កោះខែលទឹកមានកម្ពស់ ៥,១០ ម៉ែត្រ។ ទន្លេសាបព្រែកក្ដាមទឹកមានកម្ពស់ ៤,៣៦ ម៉ែត្រ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ