Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឃួន សុដារី នឹងក្លាយជាប្រធានរដ្ឋសភានីតិកាលទី ៧

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយជាប្រធានរដ្ឋសភា នីតិកាលទី ៧។ តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បេក្ខជនសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ ២០២១មកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនអស់លោកឲ្យបានជ្រាបថា លោកជំទាវ ឃួន សុដារី ដែលជាបច្ចុប្បន្នជាអនុប្រធានទី ២ នៃរដ្ឋសភា នឹងក្លាយទៅជាទៅជាប្រធានរដ្ឋសភានាពេលខាងមុខ ដែលជាការអនុវត្តលើកកម្ពស់តួនាទីរបស់ស្ត្រី ឯកឧត្ដម ជាម យៀប អនុប្រធានទី ១ នៅតែជាអនុប្រធានទី ១ដដែល និងឯកឧត្ដម វង សូត ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នឹងក្លាយជាអនុប្រធានទី ២ នៃរដ្ឋសភា»។

សម្ដេចតេជោ ហ៊ុន សែន បានចំអកឲ្យវិទ្យុអាស៊ីសេរីថា ប្រសិនបើពួកគេល្ងង់ណាស់ គួរតែស្វះស្វែងរកប្រភពផ្សេងៗ ដើម្បីយកមកពិចារណាជាជាងលើកឡើងដដែលៗ អំពីបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នា នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម