ព័ត៌មានជាតិ
ខេត្តកែបដាក់យុទ្ធសាស្រ្ត ៣ ទាក់ទាញគោលដៅទេសចរណ៍ធម្មជាតិ
ខេត្តកែបគឺជាខេត្តក្នុងតំបន់ឆ្នេរ ដែលមានលក្ខខណ្ឌអំណោយផលនិងសក្តានុពលពីធម្មជាតិសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ធម្មជាតិនិងទេសចរណ៍វប្បធម៌។
ផ្អែកទៅលើសក្ដានុពលនិងស្របតាមនិន្នាការកើនឡើងនៃចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទូទៅលើគោលដៅទេសចរណ៍ធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣- ២០៣៥” ដើម្បីទាញយកប្រយោជន៍ជាអតិបរមាសម្រាប់ធ្វើការអភិវឌ្ឍវិស័យទេសចរណ៍។ ផែនការមេនេះបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបទៅជា “គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់”។

ការអនុវត្តផែនការមេនេះ ប្រកាន់ខ្ជាប់នូវកិច្ចគាំពារបរិស្ថានធម្មជាតិដោយកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ទៅលើបរិស្ថាន និងធនធានជីវចម្រុះ ដោយឈរលើទស្សនាទាន “ការអភិរក្សគាំទ្រដល់កិច្ចអភិវឌ្ឍ និងការអភិវឌ្ឍគាំទ្រដល់កិច្ចអភិរក្ស” និងទស្សនាទាននៃ “ការអភិវឌ្ឍទីក្រុងក្នុងឧទ្យានជាតិ”។
ដើម្បីសម្រេចចក្ខុវិស័យខាងលើ ផែនការមេនេះបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖
ទី១- យុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ខេត្តកែប
សំដៅប្រែក្លាយខេត្តកែបជាប៉ូលទេសចរណ៍ចម្បងមួយ តាមរយៈការអភិវឌ្ឍប៉ូលទេសចរណ៍ចំនួន ៤ សំខាន់ៗ គឺ ទី១) ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ជា “ទីក្រុងធម្មជាតិក្នុងឧទ្យានប្រណិតកម្រិតពិភពលោក”។ ទី២) ប៉ូលទេសចរណ៍តំបន់អង្កោលជា “តំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើប”។ ទី៣) ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍“តំបន់កសិទេសចរណ៍និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ” និងទី៤) ប៉ូលទេសចរណ៍តំបន់សមុទ្រនិងប្រជុំកោះជា “តំបន់ទេសចរណ៍សមុទ្រកោះប្រណិត”។
ប៉ូលទេសចរណ៍នីមួយៗ នឹងត្រូវបានទទួលការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗទៅតាមសក្តានុពលនៃគោលដៅទាំងនោះ ព្រមទាំងមានការរៀបចំព្រឹត្តិការណ៍ ថ្មីៗជាមូលដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងមានការរៀបចំ និងការពង្រឹងយន្តការគាំទ្រនានាផងដែរ។
ទី២- យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគនិងផ្សព្វផ្សាយ
សំដៅទាក់ទាញការវិនិយោគនិងការចូលរួមពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍទេសចរណ៍ខេត្តកែប ព្រមទាំងរៀបចំយន្តការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់កិត្តិនាមរបស់ខេត្តកែបជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពកម្រិតពិភពលោក។
ទី៣-យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រ
សំដៅអភិវឌ្ឍវិស័យនានាដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងវិស័យទាំងនោះ ដែលក្នុងនោះរួមមានដូចជាការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាដើម។
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥” ផែនការមេនេះបានកំណត់យន្តការអនុវត្ត តាមដាន និងវាយតម្លៃការអនុវត្តយ៉ាងច្បាស់លាស់ ក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងមានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជាស្ថាប័នសម្របសម្រួល ព្រមទាំងមានគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ស្ថាប័នទទួលបន្ទុកក្នុងការអនុវត្តផែនការមេ និងមានស្ថាប័នអង្គភាពមួយចំនួនទៀត ដែលនឹងគាំទ្រដល់ការអនុវត្តផែនការមេនេះ។
ការអនុវត្តផែនការមេនេះប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការសហការខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រសួងស្ថាប័នគ្រប់កម្រិត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំងវិស័យឯកជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
ដោយសារការអនុវត្តផែនការមេនេះជាកិច្ចការរយះពេលយូរ ផែនការមេនេះត្រូវបានចាត់ទុកជា “ឯកសាររស់” ដើម្បីធានាភាពសមស្របទៅតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គម និងស្ថានភាពនៃទីផ្សារ និងវិស័យទេសចរណ៍សកល៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


