ព័ត៌មានជាតិ
ប្រជាសហគមន៍កែលម្អរមណីយដ្ឋានភ្នំជម្រកសត្វឲ្យកាន់តែមានភាពទាក់ទាញ
ប្រជាសហគមន៍បានរៀបចំកែលម្អរមណីយដ្ឋានភ្នំជម្រកសត្វឱ្យមានសោភ័ណភាពដូចជាការរៀបចំតូបអង្គុយកម្សាន្តជួសជុលជណ្ដើរឡើងទៅលើភ្នំឲ្យមានសុវត្ថិភាពបង្កើតសួនបុប្ផាបន្ថែមឱ្យមានភាពទាក់ទាញឱ្យភ្ញៀវទេសចរមកកំសាន្តតំបន់ធម្មជាតិមួយនេះ បានកាន់តែច្រើន ដែលមានទីតាំងនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក កែវ សុភាព ក្រុមប្រឹក្សាឃុំសំអាងបានបញ្ជាក់ថា៖ ប្រជាសហគមន៍បានរៀបចំរមណីយដ្ឋាននេះឱ្យកាន់តែមានសោភ័ណភាព រួមជាមួយធម្មជាតិជាកន្លែងប្រវត្តិសាស្ត្រដែលមានស្រាប់ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ឬពេលមានពិធីបុណ្យទាន ដើម្បីបង្កើនភាពសប្បាយរីករាយជូនបងប្អូនយើង។
លោកបន្តថា៖ ផ្លូវចូលទៅកាន់រមណីយដ្ឋាននេះមានភាពងាយស្រួលហើយ នៅឡើយតែស្ពានឆ្លងកាត់អូរឆ្កូតតភ្ជាប់ផ្លូវនេះមួយតែប៉ុណ្ណោះ ដែលអាជ្ញាធរមូលដ្ឋានកំពុងស្វែងរកដំណោះស្រាយជួយសហគមន៍ ការដោះស្រាយនេះយើងនិងធ្វើការពិភាគ្សា ក្នុងក្រុមប្រឹក្សាឃុំ ដើម្បីលើកសំណូមពរជូនទៅថ្នាក់ដឹកនាំ ឬស្ថាប័នណាមួយ ដែលលោកមានលទ្ធភាព ដែលនិងជួយបានកន្លែងនេះ ជាពិសេសស្ថាប័នជំនាញៗគាត់មានលទ្ធភាពជួយធ្វើស្ពានឱ្យបានរឹងមាំ ហើយឡានធំអាចចូលមកដល់តំបន់ទេសចរណ៍យើងនេះ។

លោក មឹង រដ្ឋា ប្រធានសហគមន៍រមណីយដ្ឋានអេកូទេសចរណ៍ភ្នំជម្រកសត្វ បានសំដែងការគាំទ្រចំពោះអាជ្ញាធរឃុំ ដែលបានគិតគូ មកដល់ចំណុចនេះ ព្រោះប្រជាពលរដ្ឋយើងក៍ចង់ឃើញមូលដ្ឋាភូមិឃុំមានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ។
លោកបន្តថា៖ ដើម្បីធ្វើឱ្យឆ្លើយតបទៅនិងការយកចិត្តទុកដាក់របស់អាជ្ញាធរ និងស្ថាប័នជំនាញ ប្រជាសហគមន៍និងខិតខំប្រឹងប្រែង រៀបចំរមណីយដ្ឋានអេកូទេសចរណ៍នេះឱ្យមានរីកចម្រើនប្រកបដោយបរិយាប័ន្ន អញ្ចឹងគណៈកម្មការសហគមន៍របស់យើងប្រឹងប្រែងនិងបែងចែកតាមផ្នែកតាមផែន ធ្វើកិច្ចការសំអាតបរិស្ថានផង ហើយពាក់ព័ន្ធនិងវិស័យឡើងភ្នំ គឺគណៈកម្មការបានរៀបចំត្រួសត្រាយផ្លូវ ដើម្បីឱ្យភ្ញៀវទេសចរបានឡើងទៅដល់លើកំពូលភ្នំ។

លោក វី ផលលុយ ប្រធានប្រតិបត្តិអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែង បានសាទរចំពោះការប្រឹងប្រែងនេះ ព្រោះកន្លងមកអង្គការសេប៉ាបានសហការជាមួយមន្ទីរទេសចរណ៍ជួយរៀបចំពង្រឹងសមត្ថិភាពដល់មន្ត្រីសហគមន៍ ទាំងផ្នែក មគ្គុទេស ទេសចរណ៍ ផ្នែកសេវាកម្ម ផ្នែកបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
សូមបញ្ជាក់ថា រមណយដ្ឋានភ្នំជម្រកសត្វនេះស្ថិតនៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានចម្ងាយពីទីរួមខេត្តប្រមាណជាង៤០គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ០៩ស្ទឹងត្រែង-ព្រះវិហារ៕

អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


