ព័ត៌មានជាតិ
និស្សិតកម្ពុជា ២៨ នាក់ ទទួលអាហារូបករណ៍បន្តសិក្សានៅកូរ៉េ
សម្រាប់ឆ្នាំ២០២៣ សាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន២៨ នាក់ ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសកួរ៉េ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកូរ៉េបានឱ្យដឹងថា ឆ្នាំនេះនិស្សិតកម្ពុជាចំនួន ២៨ នាក់ក្នុងនោះអនុបណ្ឌិត ២៧ នាក់ និងបណ្ឌិត ១ នាក់ត្រូវបានជ្រើសរើសជានិស្សិត សម្រាប់កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ថ្នាក់ក្រោយឧត្តមសិក្សា ហើយគ្រោង នឹងចូលទៅសាធារណរដ្ឋកូរ៉េ នៅចុងខែសីហានេះ។

មុនចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េបានប្រារព្ធកម្មវិធីតម្រង់ទិសសម្រាប់និស្សិតអាហារូបករណ៍ ដោយមានការចូលរួមពីនិស្សិតកម្ពុជាដែលជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត និងតំណាងអតីតនិស្សិតសិក្សានៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើមាតុភូមិនិវត្តន៍ហើយកំពុងបំពេញការងារក្នុងវិស័យផ្សេងៗ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងសាធារណរដ្ឋកូរ៉េ។
ថ្លែងនៅក្នុងកម្មវិធីតម្រង់ទិសសម្រាប់ និស្សិតអាហារូបករណ៍កាលពីថកងៃទី ១៧ សីហា លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានអបអរសាទរចំពោះនិស្សិតដែលបានជាប់អាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (GKS) ថ្នាក់ក្រោយឧត្តមសិក្សា។

តាមរយៈកម្មវិធីអាហារូបករណ៍ ថ្នាក់ក្រោយ ឧត្តមសិក្សានេះលោកឯកអគ្គរដ្ឋទួតរំពឹងថា និស្សិតកម្ពុជានឹងកសាងចំណេះជំនាញ និងបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េដោយផ្អែកលើចំណុចទាំងនេះ ពួកគេនឹងបំពេញការងារយ៉ាងសកម្មទៅថ្ងៃ អនាគត។
លោក នឿម សុខវិឆ័យ ជាអតីតនិស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េថ្នាក់អនុ-បណ្ឌិត ឆ្នាំ២០១០-១៤ បានមានប្រសាសន៍ថា «សូមចងចាំថា អ្នកតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ និងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅពេលអ្នកត្រឡប់មកវិញ»។
លោក ម៉ក់ ចាន់កុសល និស្សិតអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋ កូរ៉េ (ថ្នាក់អនុបណ្ឌិត)លើកឡើថា៖ «ខ្ញុំមានគម្រោងចូលរៀនផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Soongsil ក្នុងសាធារណរដ្ឋកូរ៉េ។ បន្ទាប់ពីទទួលបានសញ្ញាបត្រអនុបណ្ឌិត ខ្ញុំសង្ឃឹមថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈការជំរុញ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកបង្កើតការងារថ្មីៗនៅ ព្រះរាជាណាចក្រកម្ពុជា»។
កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានគោលបំណងជំរុញការផ្លាស់ប្តូរការអប់រំជាអន្តរជាតិ និងលើកកម្ពស់មិត្តភាពរវាងប្រទេសនានា ដោយការផ្តល់ឱកាសឱ្យនិស្សិតបរទេសបានសិក្សានៅ គ្រឹះស្ថានឧត្តមសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។
កម្មវិធីអាហារូបករណ៍ឧបត្ថម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ មានថ្នាក់បរិញ្ញាបត្ រ(GKS-U) និងថ្នាក់ក្រោយឧត្តមសិក្សា (GKS-G)។ អត្ថប្រយោជន៍ផ្សេងៗជាច្រើន ត្រូវបានផ្តល់ជូនដល់និស្សិតអាហារូបករណ៍ ដែលជាប់រួមមាន សំបុត្រយន្តហោះទៅមក ថ្លៃបណ្តុះបណ្តាលភាសាកូរ៉េ ថ្លៃសិក្សា ថ្លៃធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ និងប្រាក់ឧបត្ថម្ភសម្រាប់ការរស់នៅជាដើម។
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងរយៈពេលកន្លងមកនេះ បានជ្រើសរើសនិស្សិតអាហារូបករណ៍ប្រហែល ៣០០ នាក់ពីព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


