ព័ត៌មានជាតិ
ដូងកំពតមានទីផ្សារខ្ពស់ តម្លៃមធ្យមអាចលក់ចេញបាន ២០០០ រៀល ទៅ ២៥០០រៀល/មួយផ្លែ
លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តកំពត បានឱ្យ «កម្ពុជាថ្មី» ដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ដូងក្រអូបនៅក្នុងខេត្តបាននឹងកំពុងមានតម្រូវការទីផ្សារខ្ពស់ជាងគេក្នុងចំណោមដូង ២ប្រភេទផ្សេងទៀតដែលប្រជាកសិករបានដាំ។

តាមរយៈការលើកឡើងរបស់លោក តេង វ៉ាន់ធឿន បានចង្អុលបង្ហាញថា ដំណាំដូង នៅក្នុងខេត្តកំពតផ្ទាល់ត្រូវបានគេចាត់ទុកថាជាដំណាំមួយដែលមានសក្ដានុពលនៅក្នុងការនាំចេញ និងមានតម្រូវការទីផ្សារខ្ពស់។ លោកបានអះអាងថា «មូលហេតុដែលនាំ ឱ្យដូងនៅក្នុងខេត្តកំពត មានតម្រូវការនៅក្នុងការផ្គត់ផ្គង់ទីផ្សារខ្ពស់ ដោយសារតែទឹកដូងមានរសជាតិផ្អែមឆ្ងាញ់ ហើយដូងនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសខុសៗគ្នាទាំងអស់»។
ជាក់ស្តែង ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកដងទង គឺមានការប្រកបរបរដាំដុះដូងច្រើនជាងគេ ហើយច្រើននិយម ដាំដំណាំដូង ៣ប្រភេទ ដែលក្នុងនោះរួមមាន ដូងក្រអូប ដូងគល់កែ និងដូងកាប៉ាល់ ជាដើម។

មួយវិញទៀត លោក បានបញ្ជាក់បន្ថែមថា មូលហេតុដែលប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និយមដាំដូងទាំង ៣ប្រភេទនេះ ដោយសារតែ «ដូងក្រអូប និងដូងគល់កែ មានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នា តែដូងក្រអូប មានរស់ជាតិផ្អែមឆ្ងាញ់ជាងដូងគល់កែ ហើយដូងទាំង ២ប្រភេទនេះ ប្រជាកសិករអាចប្រមូលផលបាននៅក្នុងចន្លោះពី ៣-៥ឆ្នាំ។ ចំពោះដូងកាប៉ាល់វិញ ដាំរយៈពេលយូរ មិនងាយអាចប្រមូលផលបានលឿន ដូចប្រភេទដូងក្រអូប និងដូងផ្អែមនោះទេ។ ជាងនេះទៀត ចំពោះការដាំដុះវិញ គឺប្រជាពលរដ្ឋអាចដាំបានគ្រប់រដូវ ប៉ុន្តែភាគច្រើនគេដាំនៅដើមរដូវវស្សា»។



ទន្ទឹមនេះ លោក តេង វ៉ាន់ធឿន ក៏បានលម្អិតបន្ថែមថា នៅក្នុងខេត្តកំពត មានផ្ទៃដីដាំដុះដំណាំដូងប្រមាណជា ៤០៥៥,៥ ហិតា ផ្ទៃដីប្រមូលផល ៣ ៥៦៥ហិតា ទិន្នផល ១៣,៦៣ តោន ក្នុងមួយហិតា បរិមាណផល ៤៧ ២២៦តោន។ ដោយឡែក ចំពោះការនាំចេញ ដូងនៅក្នុងខេត្តភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សាររាជធានីភ្នំពេញ ដែលមានតម្លៃមធ្យម ២០០០រៀល ទៅ ២៥០០រៀល/មួយផ្លែ (ឡើងបេះខ្លួនឯង)៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


