Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី កំណត់បេសកកម្មចម្បង ០៣ ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​កំណត់​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ ចំនួន ០៣ ចំណុច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​កំណត់​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ​នេះ នា​ឱកាស​ដែល ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល និង​កំណត់​ទិសដៅ​ការងារ នៃ​ក្រសួង​មុខងារ​សាធារណៈ​លើកដំបូង ក្នុង​អាណត្តិ​ទី ៧ ជាមួយ​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​ក្នុង​វិស័យ​មុខងារ​សាធារណៈ​ទូទាំង​រាជធានី-ខេត្ត សរុប​ប្រមាណ​ជាង ១ ០០០ នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​កំណត់​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ​រួមមាន ០៣ ចំណុច ដូចជា ៖ «(១) ការ​អនុវត្ត​ចក្ខុវិស័យ​របស់ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ (២) ការ​ជំរុញ​កំណែទម្រង់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី ៧ ឆ្ពោះ​ទៅ​ឆ្នាំ ២០២៨ និង​អនាគត និង​(៣) ចូលរួម​ចំណែក​ក្នុង​ការ​លើកស្ទួយ និង​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​សាធារណៈ»។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី បាន​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដល់​សេចក្ដី​ទុកចិត្ត​ឲ្យ​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​សម្រាប់​អាណត្តិ​ទី ៧។

ជាមួយ​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​រម្លឹក​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​សំខាន់ៗ កន្លង​មក ក្រោម​ការ​ដឹកនាំ​ក្រសួង​គ្រប់ៗ រូប និង​មន្ត្រី​ទាំងអស់ នៃ​ក្រសួង​មុខងារ​សាធារណៈ ដែល​បាន​បំពេញ​ការងារ​យ៉ាងសកម្ម ចាប់​តាំងពី​ការ​កកើត​ស្ថាប័ន​នេះ រហូតដល់​បច្ចុប្បន្ន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម