ព័ត៌មានជាតិ
ចូលរួមជាមួយពិព័រណ៍ព័ត៌មានសាលានៅប្រទេសអូស្ត្រាលី AEAS ដើម្បីស្វែងយល់ពីតម្រូវការ និងឱកាសសម្រាប់កូនៗលោកអ្នក
តើអ្នកកំពុងពិចារណាក្នុងការបញ្ជូនកូនរបស់អ្នកទៅសិក្សាកម្រិតបឋមសិក្សាដល់វិទ្យាល័យនៅបរទេសមែនទេ? ស្វែងយល់ពីឱកាសដ៏អស្ចារ្យ ដែលសាលារៀននៅប្រទេសអូស្ត្រាលីផ្តល់ជូននៅថ្ងៃពិព័រណ៍ព័ត៌មានសាលា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី ១០ ខែកញ្ញា ដែលរៀបចំឡើងនៅ សណ្ឋាគារ Hyatt Regency ភ្នំពេញ។

គន្លឹះ នៃឱកាសដ៏អស្ចារ្យ
ក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៌មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេសសម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារ នៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។

AEAS អ្នកជំនាញដ៏គួរឱ្យទុកចិត្តរបស់អ្នក នឹងចែករំលែកព័ត៌មានសំខាន់ៗអំពីការធ្វើតេស្ត ការជ្រើសរើសសាលារៀន កម្រិតឆ្នាំសិក្សាដែលសមស្រប និងជំនាញភាសាអង់គ្លេស។ ស្វែងយល់អំពីការធ្វើតេស្ត AEAS និងភាពងាយស្រួលក្នុងការចុះឈ្មោះចូលរៀនសាលានាៗ។

ស្វែងយល់ពីសាលាលំដាប់កំពូលនៅប្រទេសអូស្ត្រាលី
ជួបជាមួយសាលាឯកជនកំពូលៗនៅថ្ងៃពិព័រណ៍ព័ត៌មាន និងស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សាលានីមួយៗ ហើយលោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីប្រភេទសាលា ក៏ដូចជាជម្រើសកន្លែងស្នាក់នៅផ្សេងៗ។ សាលានៅប្រទេសអូស្ត្រាលីដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌ នេះរួមមាន មហាវិទ្យាល័យ Beaconhills (VIC), មហាវិទ្យាល័យ John Paul International College (QLD), Melbourne Girls Grammar (VIC), PLC Sydney (NSW), សាលា St. Paul (QLD), សាលា St. Stephen (WIA) និងមហាវិទ្យាល័យ Wesley (VIC)។

នៅពេលនិយាយអំពីសុខុមាលភាពរបស់កូនលោកអ្នក ប្រទេសអូស្ត្រាលីគឺជាកន្លែងដ៏ល្អសម្រាប់សិស្សអន្តរជាតិ។ លោកអ្នកនឹងអស់ការព្រួយបារម្ភថាកូនៗរបស់អ្នកនឹងទទួលបានការមើលថែ និងគាំទ្រយ៉ាងដិតដល់ក្នុងដំណើរការសិក្សារបស់ពួកគេ។ បន្ថែមពីនេះទៅទៀត លោកអ្នកអាចស្វែងយល់បន្ថែម អំពីថ្លៃសិក្សាដែលសមស្របទៅនឹងតម្រូវការ និងថវិការបស់អ្នក។

ការអប់រំតាមស្តង់ដារអន្តរជាតិ
ប្រព័ន្ធអប់រំរបស់សាលានៅប្រទេសអូស្ត្រាលី មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកដោយសារភាពល្អឥតខ្ចោះ ដោយក្នុងនោះរួមមាន គ្រូបង្រៀនដ៏ឆ្នើម កម្មវិធីសិក្សាដ៏ល្អ បច្ចេកវិទ្យាទំនើប និង សម្ភារៈ ទំនើបៗ ដែលបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ។ សិស្សានុសិស្សអាចជ្រើសរើសប្រភេទ នៃការអប់រំ រួមទាំងបរិញ្ញាបត្រអន្តរជាតិ (IB) វិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី និងជម្រើស នៃការអប់រំវិជ្ជាជីវៈផ្សេងៗ។ និស្សិតអន្តរជាតិទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងជំនាញសិក្សាសំខាន់ៗ ដោយធានាបាននូវភាពជោគជ័យរបស់ពួកគេនៅក្នុងពិភពសកលភាវូបនីយកម្ម។ លើសពីនេះទៀត ការផ្តល់ជំនួយប្រឹក្សានឹងជួយសិស្សក្នុងការជ្រើសរើសឱកាសការងារដ៏ល្អបំផុតនាពេលអនាគត។

ប្រសិនបើអ្នកចាប់អារម្មណ៍រាល់នូវអ្វីដែលសាលានៅប្រទេសអូស្ត្រាលីផ្តល់ជូន សូមកុំខកខានឱកាសចូលរួមការតាំងពិព័រណ៍ព័ត៌មានអំពីសាលានៅប្រទេសអូស្ត្រាលី។ ដើម្បីរក្សាកន្លែងរបស់អ្នក សូមចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍តាមរយៈតំណ link (https://exhibitions.aeas.com.au/kh/? fbclid=IwAR2sLXHRkiMha__W3wseigx4Y6myjz7jMBijPE4zJVtSJX4UKt1fHJif13s) នេះ។
ជំរុញសក្ដានុពលរបស់កូនលោកអ្នកដោយជ្រើសរើសការអប់រំនៅប្រទេសអូស្ត្រាលី – ឱកាសដ៏កម្រនេះកំពុងរង់ចាំអ្នក!
អំពី AEAS:
AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃការអប់រំឈានមុខគេដល់សិស្សអន្តរជាតិ និងសាលារៀន។ ការធ្វើតេស្ត AEAS ត្រូវបានផ្ដល់តម្លៃខ្ពស់ដោយសាលាឈានមុខគេជាច្រើននៅប្រទេសអូស្ត្រាលី ព្រោះវាជាការធ្វើតេស្តយូរជាងគេ និងគួរឱ្យទុកចិត្តបំផុត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សិស្សអន្តរជាតិ។ វគ្គសិក្សាត្រៀមរបស់ AEAS ជួយសិស្សានុសិស្សក្នុងការត្រៀមសម្រាប់ការធ្វើតេស្ត និងការសម្របខ្លួនទៅនឹងបញ្ហានាៗនៅថ្នាក់រៀន។ AEAS ក៏ផ្តល់ឱ្យសាលារៀននូវការគាំទ្រផ្នែកទីផ្សារ ដែលក្នុងនោះមានព្រឹត្តិការណ៍នាៗ ក៏ដូចជាគំនិតផ្ដួចផ្ដើមគាំទ្រការអប់រំលំដាប់អន្តរជាតិ៕
រក្សាកន្លែងរបស់អ្នក សូមចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍តាមរយៈតំណ link ៖ exhibitions.aeas.com.au
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


