ព័ត៌មានជាតិ
លោក ជួន ណារិន្ធ ប្តេជ្ញាផ្តល់ឲ្យពលរដ្ឋនៅភ្នំពេញនូវសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត
ក្នុងថ្ងៃឡើងកាន់តំណែង ជាស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ លោក ជួន ណារិន្ទ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយភក្តីភាព និងតម្លាភាព។ ក្នុងនោះ លោកក៏បានប្តេជ្ញាផ្តល់សេវាសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ។

លោក ជួន ណារិន្ទ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញថ្មី បានប្តេជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ។ លោក ក៏បានប្តេជ្ញាការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាពិសេស រក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេរ រហូតមកទល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត។

បន្ថែមលើនេះ លោក ប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញា បទបញ្ញត្តិ និងគោលការណ៍នានារបស់ថ្នាក់ជាតិ និងរបស់កងកម្លាំងនគរបាលជាតិ និងដឹកនាំមន្ត្រីក្រោមឱវាទ ប្រកបដោយគុណធម៌ និងមានសាមគ្គីភាព ព្រមទាំងលើកកម្ពស់គុណភាពមន្ត្រី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ក្នុងការលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ជាមួយគ្នានេះ លោក ជួន ណារិន្ធ ក៏នឹងបន្តកសាងសមិទ្ធផលនានា ឱ្យពលរដ្ឋគ្រប់រូបមានបង្អែកផ្នែកសន្តិសុខរឹងមាំ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងបណ្តាខេត្តពាក់ព័ន្ធ ដើម្បីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ លោក ក៏ប្តេជ្ញាលើកកម្ពស់ការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយជំរុញ ផ្តល់តម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ជូនប្រជាជនដោយភក្តីភាព តម្លាភាព និងបង្កើនភាពកក់ក្តៅ និងធ្វើឱ្យពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា លោក ជួន ណារិន្ទ ជាអតីតស្នងការនគរបាលខេត្តព្រះសីហនុ ដែលកាន់តំណែងអស់រយៈពេល ៨ឆ្នាំមកហើយ នៅខេត្តជាប់មាត់សមុទ្រមួយនេះ។ ក្នុងអាណត្តិទី៧នេះ លោកទទួលបានតួនាទីជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ។ លោកបានចូលកាន់តំណែង ជាស្នងការរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


