Connect with us

ព័ត៌មានជាតិ

ប្រទេសវៀតណាម​បើកទឹក ធ្វើឱ្យទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ កើនឡើង

បានផុស

នៅ

កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានកើនឡើងបន្ទាប់ពីប្រទេសវៀតណាម បើកទំនប់​វារីអគ្គិសនីដើម្បីរំដោះទឹក។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅរសៀលថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣​នេះថា ​វារីអគ្គិសនីនៅ​វៀត​ណាមបានបើក​ទឹកទម្លាក់មកដោយសារមានភ្លៀងធ្លាក់ច្រើន​ ខណៈកម្រិតនៃការបើក គឺក្នុងរង្វង់ពី ៣ ទៅ ៤ រយម៉ែត្រគីប ក្នុង១ វិនាទី ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ចាន់ យុត្ថា ស្ថានភាពទឹកទន្លេសេសានគ្រាន់តែកើនឡើង ប៉ុន្តែមាន​ការប៉ះពាល់​អ្វីនោះទេ ​វារីអគ្គិសនីក៏មិនទាន់​មានបញ្ហាគួឱ្យចាប់អារម្មណ៍ដែរ។

សមត្ថភាពដោះទឹកនៅទន្លេសេសានក្រោម២អាចដោះពី ៦ ទៅ ៧ ពាន់ម៉ែត្រគូប ​ក្នុង១ វិនាទី ខណៈវៀតណាម​បើកពី ៣ ទៅ ៤ រយម៉ែត្រគូបប៉ុណ្ណោះ ​មិនមានផលប៉ះពាល់ទេ៕​

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម