សេចក្ដីជូនដំណឹង
សកម្មភាពព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការប្រគុំតន្ត្រីឆ័ត្រយោង នាំសំណាងពីស្រាបៀរម៉ាទ្រីដ!
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនស្រាបៀរម៉ាទ្រី បានធ្វើការប្រគុំតន្ត្រីយក្សដ៏ធំសម្បើមប្រចាំ២០២៤ នៅលើដីឡូកោះនរា ក្បែរកោះពេជ្រ រាជធានីភ្នំពេញ ដោយឃើញមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជាមួយនឹងស្រាបៀរម៉ាឌ្រីដ រសជាតិថ្មីប្លែកស្រទន់ ធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។

ឆ័ត្រយោងនាំសំណាងហោះ លើដានអាកាសបន្ទាបខ្លួនបន្តិចម្ដងៗ មកលើទីលានដីវាលកោះនរា ទាក់ភ្នែកទស្សនិកជនរងចាំទស្សនាផ្ទាល់យ៉ាងច្រើន ព្រោងព្រាតចោលភ្នែកសម្លឹងមើល។ នេះជាអ្វីដែលពិបាកបរិយាយណាស់ ប្រសិនបើអ្នកខកខានមិនបានចូលរួមមើលផ្ទាល់។ ពិតជាអស្ចារ្យដែលយើងជាកូនខ្មែរអាចធ្វើបានបង្កើតទស្សនីយភាពមួយ ដែលមិនធ្លាប់មានពីមុនមក។

ក្នុងសន្និសីទកាសែត ដែលដឹកនាំដោយ លោក សុខ បញ្ញារិទ្ធិ ប្រធានចែកចាយ និងទីផ្សារ ក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ និងអ្នកចូលរួមជាសក្ខីភាព អបអរសារទរអ្នកឈ្នះរង្វាន់ ដល់គូរស្វាមីភរិយាថ្មីៗជាច្រើនគូរ របស់ស្រាបៀរម៉ាទ្រីដ ក្នុងកម្មវិធីឆ័ត្រយោងនាំសំណាងរបស់ស្រាបៀរម៉ាទ្រីដ នេះ ផងដែរ។

លោក សុខ បញ្ញារិទ្ធិ បានលើកឡើងថា ស្រាបៀរ ម៉ាទ្រីដ ផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់ ស្រូវសាលី និងផ្កាហប់នាំចូលមកពីអឺរ៉ុប ដើម្បីផលិតបាននូវស្រាបៀរដែលមានគុណភាពខ្ពស់ ស្តង់ដារ ISO រសជាតិស្រាលស្រទន់ ក្លិនក្រអូប ងាយស្រួលញាំ និងមិនឈឺក្បាល។

លោកបានបន្ថែមថា ស្រាបៀរម៉ាទ្រីដមានរង្វាន់ដ៏មហាសាល នៅក្នុងក្រវិលកំប៉ុង និងមានចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនដែលមកចូលរួមផងដែរ មានដូចជា: ម៉ូតូ Honda Dream, ប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ និងឈ្នះស្រាបៀររាប់លានកំប៉ុងថែមទៀតផង។

តាំងពីថ្ងៃរសៀលរហូតដល់ពេលល្ងាចនេះ មានភ្ញៀវចូលរួមយ៉ាងច្រើនរងចាំតម្រង់ជួរគ្នាចាំចូលទិញស្រាបៀរម៉ាទ្រីដជាមួយកម្មវិធីប្រូម៉ូសិនចុះថ្លៃយ៉ាងពិសេស លេងហ្គេមសប្បាយៗ ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ដូចជា ម៉ូតូហុងដា Dream ស៊េរីថ្មីលុយសុទ្ធ មាសសុទ្ធ និងស្រាបៀរម៉ាឌ្រីដរាប់លាននេះពីការគាស់អ៊ុតរង្វាន់ឈ្នះនៅក្រោមក្រវិលកំប៉ុង។

ជាចុងក្រោយ សូមជូនពរអតិថិជនទាំងអស់ ពិសេសគូរស្វាមីភរិយាថ្មីដែលបានចូលរួមថ្ងៃនេះទទួលបានសុខសុភមង្គល រកទទួលទានមានបាន ស្រលាញ់គ្នាជាអមតៈ។ សូមឱ្យអតិថិជនទាំងអស់ធ្វើដំណើរជិតឆ្ងាយប្រកបដោយសុខសុវត្ថិបើស្រវឹងកុំបើកបរ ពេលបើកបរគោរពច្បាប់ចរាចរណ៍ និងពិសារប្រដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា ស្រាបៀរម៉ាទ្រីដ មានកម្មវិធីពិសេសសម្រាប់ពិធីមង្គលការ ជប់លៀងផ្សេងៗ និងមានឆ្នោតផ្សងសំណាងជូនដល់អតិថិជន ចុងភៅ និងអ្នកជួយជំរុញស្រាបៀរម៉ាឌ្រីដសម្រាប់ពិធីមង្គលការ ដូចការផ្តល់ជូនដល់អតិថិជន ចុងភៅ និងអ្នកជួយជំរុញស្រាបៀរម៉ាឌ្រីដសម្រាប់ពិធីមង្គលការ ដូចការផ្តល់ជូនជាក់ស្ដែងនៅវេលាថ្ងៃនេះ៕
អត្ថបទពាណិជ្ជកម្ម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា