ព័ត៌មានអន្ដរជាតិ
ទេសចរចិនជាង ៤០០ នាក់ជិះរថភ្លើងពីប៉េកាំងមកលេងឡាវ ចាយពេល ១៥ ថ្ងៃ
រថភ្លើងដឹកអ្នកទេសចរជើងដំបូងដែលមានកូដឈ្មោះ Y445 ចេញពីរដ្ឋធានីប៉េកាំងប្រទេសចិន ឆ្លងព្រំដែនមកប្រទេសឡាវក្នុងឆ្នាំ ២០២៤ នេះ បានចាប់ផ្ដើមចេញដំណើរកាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងអ្នកដំណើរជាង ៤០០ នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ។

អ្នកដំណើរឈ្មោះ Dai Kaiyi មកពីរដ្ឋធានីប៉េកាំងប្រទេសចិនបាននិយាយពីអារម្មណ៍ ក្នុងទស្សនាចរណ៍តាមជើងរថភ្លើងដ៏វែងឆ្ងាយនេះថា “ជើងរថភ្លើងនេះ យើងបានមើលទេសភាពជាច្រើនទាំងប្រទេសចិន និងប្រទេសឡាវ ។ វាគឺការធ្វើដំណើរមានរយៈពេល ១៥ ថ្ងៃ ដែលនេះអនុញ្ញាតឲ្យអ្នកទេសចរជួបបទពិសោធនិងទិដ្ឋភាពស្អាតនៃប្រទេសទាំងពីរ” ។
ដោយឡែកអ្នកបើករថភ្លើង GE Rongyan បានឲ្យដឹងថា “ជាមួយអ្នកដំណើរវ័យចំណាស់ជាច្រើនក្នុងដំណើរទេសចរនេះ កិច្ចការចម្បងរបស់ពួកយើងនោះ គឺធានាផ្តល់ឲ្យពួកគេនូវសុវត្ថិភាព សេវាឆ្លើយតបឆាប់រហ័សលើ ចំណីអាហារ និងភេសជ្ជៈក្នុងរថភ្លើង ក៏ដូចជាសេវាកម្មល្អៗជាច្រើនទៀតសម្រាប់អតិថិជនពួកយើង” ។

ជាក់ស្ដែង គេឃើញមានការរៀបចំយ៉ាងល្អពីមន្រ្តីស្ថានីយ៍រថភ្លើងមានទាំងម្ហូបចំណីសម្រាប់ផ្គត់ផ្គង់ដល់អតិថិជនជាច្រើនមុខ កម្មវិធីកម្សាន្ត សម្ភារៈបរិក្ខារសុខាភិបាល ក៏ដូចជាមន្រ្តីជំនាញទាំងសុខាភិបាល និងសង្រ្គោះផ្សេងៗដើម្បីធានាសុខសុវត្ថិភាពរបស់អ្នកដំណើរ ។
លោក Wang Xu អ្នកគ្រប់គ្រងធុរកិច្ចនៃសេវាកម្មរបស់ក្រុមហ៊ុនធ្វើដំណើរផ្លូវដែក China Railway Travel Service Group បានលើកឡើងថា “ឆ្នាំនេះ ពួកយើងផ្តល់សេវាទេសចរណ៍ពិសេស ដែលរួមបញ្ចូលទាំងជើងរថភ្លើងក្នុងស្រុកពិសេស និងឆ្លងដែនសម្រាប់ធ្វើដំណើរ ដែលជាបទពិសោធមិនបានបំភ្លេចបាន” ។

គួររំឭកដែរថា ចាប់តាំងពីដំណើរការនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣មក ជើងរថភ្លើងឆ្លងព្រំដែននេះ បានដឹកអ្នកដំណើរប្រមាណជាង ៣០ លាននាក់រួចមកហើយ រីឯការដឹកទំនិញបាន ៣៤ លានតោន ខណៈជើងរថភ្លើងទាំងដឹកអ្នកដំណើរ និងទំនិញ គឺមានកំណើនទៅមុខយ៉ាងរលូនគួរកត់សម្គាល់ ។
តំណាងខាងក្រុមហ៊ុនរថភ្លើងខាងលើក៏បានបញ្ជាក់ពីជំហរខ្លួនដែរថា នឹងបន្តពង្រឹងកិច្ចសហការ ក៏ដូចជាផ្តល់នូវសេវាគុណភាព ព្រមទាំងការអភិវឌ្ឍស្របទៅនឹងគោលនយោបាយយុទ្ធសាស្រ្តចិន ខ្សែក្រវ៉ាត់មួយផ្លូវមួយដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងពីរប្រទេស ៕
ដោយ ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


