សន្តិសុខសង្គម
រយៈពេលមួយសប្ដាហ៍ សមត្ថកិច្ចបន្តឃាត់ខ្លួនក្មេងទំនើងបានជាង ៧០នាក់បន្ថែមទៀត
ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ យ៉ាងហោចណាស់មានក្រុមក្មេងទំនើងសរុបចំនួន ៧៥នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពរំខានដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈដែលប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក ទូច សុខៈ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពជាក្រុមផ្សេងៗគ្នាសរុបចំនួន ២៣ករណី ក្នុងនោះនៅរាជធានីមាន១១ករណី ឃាត់ខ្លួន ១៥នាក់ ខេត្តស្វាយរៀង មាន៣ករណី ឃាត់ខ្លួន ៣នាក់ បាត់ដំបង មាន២ករណី ឃាត់ខ្លួន ៤៤នាក់ ត្បូងឃ្មុំ មាន២ករណី ឃាត់ខ្លួន ៥នាក់ កណ្ដាល មាន២ករណី ឃាត់ខ្លួន ៥នាក់ ពោធិ៍សាត់ មាន២ករណី ឃាត់ខ្លួន ២នាក់ និងខេត្តកំពង់ធំ មាន១ករណី ឃាត់ខ្លួន ១នាក់។
ជាការកត់សម្គាល់ ពីដើមឡើយជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ពួកគេភាគច្រើនជាក្មេងមិនស្ដាប់ការអប់រំ ទទួលឥទ្ធិពលគ្រឿងញៀន និងឥទ្ធិពលនៃការធ្វើសកម្មភាពអសីលធម៌តៗគ្នាលើបណ្ដាញសង្គម៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


