ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើចិនជួយបង្រៀនជំនាញឌីជីថលដល់មន្ត្រីក្រសួង
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ស្នើសុំភាគីចិនជួយបណ្ដុះបណ្ដាលជំនាញឌីជីថលដល់មន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសមន្ត្រីនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលទើបបង្កើតថ្មីក្នុងអាណត្តិទី៧នេះ។ សំណើសុំនេះ ត្រូវបានលើកឡើងដោយលោក ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនោះ លោក ប៉ោ ភក្តិ បានប្រាប់លោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូត ចិន ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតអគ្គនាយកដ្ឋានថ្មីចំនួន២ ក្រោមចំណុះក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
លោករដ្ឋលេខាធិការ បញ្ជាក់ថា ការបង្កើតអគ្គនាយកដ្ឋានថ្មីនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ខណៈដែលការងារឌីជីថលពិតជាមានសារៈសំខាន់ ហើយអគ្គនាយដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលទើបបង្កើតថ្មីនេះ កំពុងត្រូវការជំនួយលើកិច្ចការបណ្ដុះបណ្ដាលដល់មន្ត្រីជំនាញ ក៏ដូចជាសម្ភារៈ។ ក្នុងន័យនេះ តាមរយៈមន្ត្រីនៃស្ថានទូតចិនប្រចាំកម្ពុជា លោករដ្ឋលេខាធិការ ប៉ោ ភក្តិ បានស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមលើកិច្ចការងារនេះរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។

ជាការឆ្លើយតប លោក LI XIANG MING បានយល់ស្របអំពីសារៈសំខាន់នៃការងារឌីជីថល ជាពិសេសតួនាទី-ភារកិច្ចរបស់អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ ហើយលោក ក៏បានអះអាងថា ក្រុមការងារពាក់ព័ន្ធ នឹងបន្តកិច្ចខិតខំប្រឹងប្រឹងក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការនេះឱ្យបានល្អប្រសើរ ជាពិសេសការងារបណ្ដុះបណ្ដាលឱ្យអស់ពីសមត្ថភាព។
លោក ប៉ោ ភក្តិ បានអរគុណចំពោះការឆ្លើយតបជាវិជ្ជមានពីតំណាងភាគីចិន និងចំពោះទំនាក់ទំនងល្អរវាងក្រសួងសន្តិសុខសាធារណៈចិន និងក្រសួងមហាផ្ទៃកម្ពុជា ក៏ដូចជាការយល់ចិត្តគ្នារវាងថ្នាក់ដឹកនាំគ្រប់កម្រិត រួមទាំងប្រជាជននៃប្រទេសទាំងពីរ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


