Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ​ប្រកាស​ជ្រើសរើស​និស្សិត​និង​អ្នក​សិក្សា​ស្រាវជ្រាវ​ចំនួន​៧​រូប​

បានផុស

នៅ

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ជ្រើសរើស​និស្សិត​និង​អ្នកសិក្សា​ស្រាវជ្រាវ​ចំនួន​៧​រូប​ដើម្បី​ធ្វើ​កម្មសិក្សា​ស្រាវជ្រាវ​ជំនួយការ​ស្រាវជ្រាវ​និង​ផ្នែក​ទំនាក់ទំនង​​សម្រាប់​រយៈពេល​១២​ខែ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។

យោ​តាម​សេចក្តី​ជូនដំណឹង​ស្ដីពី​កម្មវិធី​ស្រាវជ្រាវ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ចុះ​ ថ្ងៃទី​២​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹងថា «​ធនាគារជាតិ​នៃ​កម្ពុជា​សូម​ជូនដំណឹង​ដល់​សាធារណជន​ស្តី​ពី​ការ​ផ្ដល់ឱកាស​កម្មសិក្សា​ស្រាវជ្រាវ​ជំនួយការ​ស្រាវជ្រាវ​និង​ផ្នែក​ទំនាក់ទំនង​ដល់​អ្នកស្រាវជ្រាវ​និង​និស្សិត​ចំនួន​៧ រូប​សម្រាប់​រយៈពេល​១២​ខែ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ហើយ​អ្នកចូលរួម​ក្នុង​កម្មវិធីសិក្សា​នេះ​នឹង​ទទួលបាន​បទពិសោធន៍​ជាក់ស្តែង​ក្នុង​ការងារ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ធនាគារ​និង​ហិរញ្ញវត្ថុ​នឹង​ការងារ​ទំនាក់ទំនង​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ធនាគារ​លក្ខខណ្ឌ​នៃ​ការទទួល​ពាក្យ​បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​ទំនាក់ទំនង​និង​ផ្នែក​ពាក់ព័ន្ធ​។​ ត្រូវមាន​ចំណាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការងារ​ស្រាវជ្រាវ​និង​វិភាគ​សេដ្ឋកិច្ច​និង​ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​ត្រូវមាន​ជំនាញ​ភាសា​អង់គ្លេស​ល្អ​និង​មាន​សញ្ជាតិ​ខ្មែរ​។

ធនាគារជាតិ​បាន​បញ្ជាក់​ថា ​កម្មវិធីសិក្សា​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០១​ខែមីនា​ឆ្នាំ​២០២១​ហើយ​ក្នុង​កំឡុង​កម្មសិក្សា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​សូម​ផ្ញើ​ឯកសារ​មកកាន់​អគ្គនាយកដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​មុន​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២១ នូវ​ប្រវត្តិរូប​សង្ខេប​មាន​បិទ​រូបថត​ឯកសារ​ចម្លង​សញ្ញាបត្រ​និង​ព្រឹត្តិបត្រ​ពិន្ទុ​និក្ខេប​ទ​ឬ​ឯកសារ​ស្រាវជ្រាវ​និង​សំណេរ​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម