ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើចិនបន្តគាំទ្រដល់វិស័យសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា
នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅមហាវិមានប្រជាជនចិន នៃរដ្ឋធានីប៉េកាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ លោកប្រធានាធិបតីចិន បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀតនៃការសម្រេចឱ្យបានការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីរវាងប្រទេសទាំងពីរ។
តាមរយៈជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់លោកប្រធានាធិបតីចិនអំពីជំហរគោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេសការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនមួយ។ សម្ដេចធិបតី បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែងនេះ បាននាំឧត្តមប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងពីរ ដែលកំពុងទទួលបានផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងអប់រំ ។

សម្ដេចធិបតី បានបន្ថែមថា ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជា នាពេលសព្វថ្ងៃនេះ ពិតជាមិនអាចកាត់ផ្ដាច់ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់ភាគីចិនឡើយ តួយ៉ាងដូចជាការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចជូនលោក ប្រធានាធិបតីចិនអំពីទិសដៅ និងវិស័យនៃកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ជាអាទិ៍ វិស័យថាមពល សន្តិសុខស្បៀង និងវិនិយោគ។
ដើម្បីជំរុញនៃកិច្ចសហប្រតិបត្តិការនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើភាគីចិនបន្តគាំទ្រដល់ការធានាសន្តិសុខថាមពល និង សន្តិសុខស្បៀងរបស់កម្ពុជាបន្ថែមទៀត ខណៈសម្ដេចធិបតី ក៏បានអរគុណចិនចំពោះការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជា។ លើសពីការនាំចូលផលិតផលពីកម្ពុជា សម្ដេចធិបតី ក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


