ព័ត៌មានជាតិ
ស្ពាន ១ កន្លែងដាច់ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ
ផ្លូវប្របមាត់ប្រឡាយមេ ១ ខ្សែកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីកម្លាំងទឹកហូរច្រោះបាក់ស្រុតស្ទើរដាច់ទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិមានការព្រួយបារម្មណ៍ បើសិនជាទឹកភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃនេះឬថ្ងៃស្អែកជាបន្តបន្ទាប់ទៀ ត នឹងអាចប៉ះពាល់ដល់ស្ពានឆ្លងកាត់ប្រឡាយ កាន់តែមានផលលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកមួយកម្រិតថែមទៀត។ នេះបើតាម លោក ប៊ុន ធឿត ជាពលរដ្ឋរស់នៅក្បែរចំណុចកើតហេតុ ដែលស្ថិតនៅចំណុច ស្ពានភូមិអូរស្លាប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា នេះ។

ករណីខាងលើនេះបានកើតឡើង ក្រោយពីមានភ្លៀងធ្លាក់ផ្ទួនៗកាលពីថ្ងៃទី១៦ ខែកញ្ញា ទើបមានទឹកហូរធ្លាក់ពីស្ទឹងបវេល ធ្លាក់ចូលអូរដូនពៅ ហើយធ្លាក់ចូលអាងកំពីងពួយ ដោយកម្លាំងទឹកហូរមានសន្ទុះខ្លាំង ទើបធ្វើឲ្យបាក់ស្រុតផ្លូវប្រ បមាត់ប្រឡាយបាក់ស្រុតតែម្តង។
ប្រជាពលរដ្ឋក្នុងភូមិថា បើទឹកនៅតែហូរពីរទៅបីថ្ងៃបន្តទៅមុខទៀតច្បាស់ជាដាច់ផ្លូវទាំងស្រុងជាពុំខាន ហើយពួកគាត់នឹងពិបាកក្នុងការធ្វើដំណើរព្រមទាំងប៉ះពាល់ដំណាំក្នុងភូមិផងដែរ។

បើតាមមន្ត្រីអាជ្ញាធរស្រុកបាណន់ និងស្រុកបវេលបានលើកឡើងស្រដៀងគ្នាថា ប្រឡាយមេ ១ ខ្សែខាងលើនេះដើរតួសំខាន់ណាស់ក្នុងការនាំទឹកចេញចូលរវាងស្ទឹងបវេលនិងអាងកំពីងពួយ សម្រាប់ប្រជាកសិករស្រោចស្រពផលដំណាំ។ ផ្លូវប្របមាត់ប្រឡាយនេះដែរ ក៏ជាការសំខាន់សម្រាប់ការដឹកជញ្ជូនរាល់កសិផលរបស់កសិករ បើសិនជាមានផលប៉ះពាល់ខ្លាំង ប្រជាពលរដ្ឋពិតជាមានផលលំបាកក្នុងការធ្វើដំណើរប្រកបមុខរបរ។
ជាមួយគ្នានេះ បើសិនជាភ្លៀងនៅបន្តធ្វើឲ្យស្ទឹងបវេលឡើងព្រៀប អាជ្ញាធរនិងមន្ត្រីជំនាញកំពុងរកវិធានការទប់ស្កាត់នឹងបានបញ្ចៀសទឹកខ្លះៗ ចៀសវាងបាក់ស្រុតផ្លូវកាន់តែមានទំហ៊ំធំ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ