ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី មានមោទនភាព ដែលកម្មករទទួលបានការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំជាបន្តបន្ទាប់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ពិតជាមានមោទនភាព ដែលកម្មករ-កម្មការិនី បានទទួលការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ទោះបីជាស្ថិតក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះការចចារប្រាក់ឈ្នួលកម្មករ-កម្មការិនី សម្រាប់ឆ្នាំ ២០២៤ នឹងត្រូវដឹងលទ្ធផលនៅចុងខែកញ្ញា ឆ្នាំ ២០២៣នេះ។

ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ធ្វើកិច្ចការនានាដើម្បីបម្រើប្រជាពលរដ្ឋ ហើយកម្មករ-កម្មការិនី ជាតួអង្គសំខាន់មួយ ដែលត្រូវខិតខំបម្រើ និងការពារ។ រាជរដ្ឋាភិបាល មានកិច្ចការការងារជាច្រើន ដើម្បីដោះស្រាយបន្ត ហើយបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី ក៏ត្រូវបានគិតគូរជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួលកម្មករ-កម្មការិនីនេះ សម្ដេចធបិតី ហ៊ុន ម៉ាណែត លើកឡើងថា «មួយឆ្នាំៗ យើងឡើងតិច ឬច្រើន តាមទំហំសេដ្ឋកិច្ច តាមបរិស្ថានសេដ្ឋកិច្ចពិភពលោក តាមចំណូលរបស់ក្រុមហ៊ុន និងបរិស្ថាន យើងធ្វើម៉េចថែទាំងគ្រួសារយើង ផ្ទះយើង កុំបែក កុំឲ្យដុតផ្ទះ បើផ្ទះនៅភ្លៀងយ៉ាងណា ទោះបីវាលិចដំបូល ឬមួយអី យើងជួសជុលបាន ហើយយើងអាចយកសម្ភារៈមកបន្ថែម»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ក្រសួងការងារ សម្ដេច បានដាក់គោលការណ៍រួចហើយ ត្រូវធ្វើយ៉ាងណាសម្របសម្រួល ការចចារប្រាក់ឈ្នួលកម្មករ-កម្មការិនី សម្រាប់ឆ្នាំ ២០២៤ ឲ្យបានចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ។ ចំណុចនេះ ក្រសួងការងារ បានជួបពិភាក្សាជាមួយភាគីតំណាងកម្មករ-និយោជិត និងភាគីតំណាងនិយោជក ចំនួន ៥លើករួចមកហើយ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការចចាររឿងប្រាក់ឈ្នួលកម្មករ-កម្មការិនីនេះ មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះជាការចចាររវាងភាគីតំណាងកម្មក-នយោជិត និងតំណាងភាគីនិយោជក ហើយមានការសម្របសម្រួល ពីតំណាងរាជរដ្ឋាភិបាល។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «រដ្ឋាភិបាល ចូលសម្របសម្រួល តែ ២នេះ ត្រូវចចារគ្នា ប្ដី-ប្រពន្ធ តំណាងប្ដី តំណាងប្រពន្ធចចារគ្នា បានតិច ឬបានច្រើន យើងមោទនភាពដែរ ដែលសូម្បីតែអំឡុងពេលកូវីដហ្នឹង ក៏យើងបានដំឡើងមិនដែលឈប់ ប្រទេសខ្លះ គេផ្អាក តែយើងបានជួយ តិច ច្រើន ហើយអរគុណណាស់ បងប្អូនដែលបានយោគយល់ ហើយបានឯកភាពគ្នា»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


