ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍ កែលម្អសោភ័ណភាព ក្រុងស្វាយរៀង
លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជេីញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អសោភ័ណភាព ក្នុងក្រុងស្វាយរៀង មានដូចជា ទីតាំងសាងសង់អាគារធ្វេីការរបស់រដ្ឋ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេប៉ែកខាងជេីងផ្លូវជាតិលេខ១ ពិនិត្យទីតាំងគម្រោងស្តាព្រែកនៀល ពិនិត្យទីតាំងកំពង់ផែអូស្មាច់ និងពិនិត្យទីតាំងស្នេីសុំប័ណ្ណកម្មសិទ្ធរបស់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា ក៏បានណែនាំឱ្យមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង ត្រូវបន្តផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរដូចជា ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ លើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រី ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារឱ្យទទួលបានជោគជ័យបន្ថែមទៀត បន្តរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕
អត្ថបទដោយ៖ ភក្ដី





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


