ព័ត៌មានជាតិ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារនិងបន្តដាំដើមឈើ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះតាមធម្មជាតិវិញ ដើម្បីលើកស្ទួយជីវភាព កាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ ហើយសង្គមជាតិប្រកបដោយសុខុមាលភាព។


សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍លើកឡើងបែបនេះ នៅក្នុងពិធីដាំដើមឈើដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី ២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គិរីរម្យ ខេត្តកំពង់ស្ពឺ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានចាត់ទុកការចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ បង្ហាញអំពីសេចក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាចំពោះការអភិរក្សបរិស្ថានឲ្យបានគង់វង្ស ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។

ក្នុងឱកាសនោះដែរ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើគឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការស្តារព្រៃឈើ ដើម្បីឈានទៅសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដូចកំណត់ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ បានដាក់ចេញ«យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះលក្ខណៈសម្បត្តិមួយ ដែលកម្ពុជាត្រូវមានក្នុងចំណោមលក្ខណៈសម្បត្តិទាំង៥ គឺក្នុងរយៈពេល ២៥ ឆ្នាំទៅមុខនោះ កម្ពុជា ជាប្រទេសមានបរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខុមាលភាព ភាពធន់ បរិយាប័ន្ន និងតុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញ និងសម្រេចឲ្យបានតាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាព ការបំពាក់បច្ចេកវិទ្យាទាន់សម័យ ក្នុងវិស័យបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ ដោយគិតគូរដល់តុល្យភាពបរិស្ថាន ឈានទៅស្តារគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


