ព័ត៌មានជាតិ
សាលារៀននៅភ្នំពេញ២កន្លែងមិនអនុញ្ញាតឲ្យបើកឡើងវិញទេ
ភ្នំពេញ៖លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា សាលារៀននៅរាជធានីភ្នំពេញចំនួន២កន្លែង សម្រាប់ធ្វើចត្តាឡីស័កអ្នកដំណើរដែលវិលត្រឡប់មកពីក្រៅប្រទេសនោះ មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនៅក្នុងដំណាក់ទី៣នេះទេ។

សាលារៀន២កន្លែងនោះទី១ គឺអនុវិទ្យាល័យពោធិចិនតុងនិងទី២សាលាបុរី១០០ខ្នងដែលមានសិស្សប្រមាណ២ពាន់នាក់ហើយសិស្សានុសិស្សទាំងនោះក្រសួងបានប្តូរទៅរៀននៅតាមសាលាផ្សេងរួចហើយនៅក្នុងដំណាក់កាលទី៣នេះ។
លោកបន្តទៀតថាចំពោះសាលារៀនមួយចំនួនដែលស្ថិតនៅតាមបណ្តាខេត្តដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័កសម្រាប់ពលករចំណាកស្រុក និងអ្នកធ្វើដំណើរមកពីក្រៅប្រទេសស្នាក់នៅនៅតែអាចបើកដំណើរឡើងវិញបានដដែល។
ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីការបើកដំណើរការឡើងវិញដំណាក់កាលទី៣នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា«សាលានៅតាមខេត្តមិនមានបញ្ហាចោទទេ។ ប៉ុន្តែនៅរាជធានីភ្នំពេញ មានសាលារៀនចំនួន២ ដែលជាប់ចត្តាឡីស័ក។ អ៊ីចឹងកន្លងមកនេះយើងបានសហការជាមួយនឹងសាលារាជធានីភ្នំពេញដើម្បីអាចឲ្យសិស្សរៀននៅសាលាផ្សេងទៀត។ យើងនឹងមិនយកសាលាពីរនេះធ្វើជាបញ្ហាមិនឲ្យបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី៣ឡើយ»។
លោករដ្ឋមន្រី្តអប់រំបានបញ្ជាក់ថា នៅថ្ងៃអនាគតសាលារាជធានីភ្នំពេញនឹងមិនជ្រើសរើសសាលារៀនធ្វើជាកន្លែងធ្វើចត្តាឡីស័កទៀតឡើយដោយជ្រើសរើសនៅកន្លែងផ្សេងវិញ។ លោករដ្ឋមន្ត្រីបានអះអាងថា បើកាលណាសាលាណាមួយមានផ្ទុះនៅករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សាលារៀននោះនឹងត្រូវបិទបណ្តោះអាសន្ន។
បច្ចុប្បន្នក្រសួងសុខាភិបាលបានកំណត់កន្លែងចត្តាឡីស័កដែលឲ្យពលករ និងអ្នកធ្វើដំណើរពីក្រៅប្រទេសស្នាក់នៅរយៈពេល១៤ថ្ងៃ នៅតាមសាលារៀន មណ្ឌលកងទ័ពជើងអាកាស សណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាក្រសួងអប់រំបានបើកដំណើរការសាលារៀនឡើងវិញដំណាក់កាលទី៣ដែលជាការបើកសាលានៅគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២ខែវិច្ឆិការហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២០នេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


