សន្តិសុខសង្គម
បុរសម្នាក់ត្រូវទឹកហូរកួចជាប់ក្នុងគុម្ពឫស្សីរាប់ម៉ោងត្រូវបានសង្គ្រោះ
ភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល ២ ថ្ងៃបង្ករឲ្យទៅជាទឹកជំនន់លិចផ្លូវខូចខាតលំនៅឋានផលដំណាំចំនួន ៧ ភូមិក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈបុរសម្នាក់ត្រូវទឹកហូរកួចទៅជាប់គុម្ពឫស្សីត្រូវបានជួយសង្រ្គោះ។
លោក ខូយ រីដា អភិបាលខេត្តដឹកនាំមន្រ្តីដែលពាក់ព័ន្ធ និងកម្លាំងប្រដាប់អាវុធកំពុងចុះជួយអន្តរាគមន៍នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយស្ថានភាពកម្ពស់ទឹកបានស្រកចុះបន្ដិច តែភ្លៀងនៅបន្តធ្លាក់។

លោក វង្ស អេង អភិបាលស្រុកវាលវែងបានឲ្យដឹងថា៖ ភ្លៀងធ្លាក់ជាប់គ្នារយៈពេល២យប់ ២ ថ្ងៃនេះនៅក្នុងស្រុកវាលវែងរហូតដល់ទី២៨ ខែកញ្ញា នេះ វាបានបង្ករឲ្យមានជំនន់ជន់លិចដល់ផ្ទះប្រជាពលរដ្ឋចំនួន៧ភូមិក្នងនោះរងកាខូចខាត៥៣ ខ្នងផ្ទះ ដំណាំស្រែចំការ ដូចជា ស្រូវ ដំឡូងមី ពោត ក្រូចពោធិ៍សាត់ ចេក ទុរេន ល្ហុង តាង៉ែន សរុបជិត២ ហិកតា ធ្វើឱ្យប្រជាពលរដ្ឋជួបនូវបញ្ហាខ្វះខាតស្បៀងចំនួន ២៦៣ គ្រួសារ។
ជំនន់ទឹកភ្លៀងនេះបានបង្កឱ្យងាប់សត្វគោមួយចំនួន២ក្បាលផងដែរ និងខូចខាត ផ្ទាំង សូឡាតម្លៃ ៣ ០០០ដុល្លារ ១ឈុត ហើយផ្លូវមួយចំនួនបានរងការខូចខាត។

សាក្សីម្នាក់បានឱ្យដឹងថា ក្នុងហេតុការណ៍ទឹកជំនន់នេះវេលាម៉ោងប្រមាណជា៩យប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំនុចអូរកំបោ ភូមិឃុំប្រម៉ោយ ស្រុកវាលវែង បុរសរងគ្រោះមា្នក់ ឈ្មោះ យឹន ផេង នៅខាងលើ ត្រូវបានទឹកជំនន់កួចហូរទៅបោកជាប់គុម្ពឫស្សីជាប់រយៈពេលជិត៤ម៉ោងទើបអាជ្ញាធរសង្រ្គោះបាន តែពុំមានគ្រោះថ្នាក់អ្វីឡើយ។
ស្របពេលជាមួយគ្នានោះដែរ នៅព្រឹកថ្ងៃទី ២៨ នេះវត្តមាន លោកនខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៏បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធនិងប្រដាប់អាវុធចុះជួយអន្តរាគមន៍ផងដែរ។

ហើយលោកអភិបាលខេត្តក៍បានផ្ញើរសាទៅ អាជ្ញាធរប្រជាពលរដ្ឋទាំងបីស្រុកក្រុង ជាប់ដងស្ទឹងពោធិ៍សាត់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកវាកំពុងហូរធ្លាក់ទៅហើយ ត្បិតខាងលើក្បាលស្ទឹងស្រកបន្តិចមែនតែភ្លៀងនៅតែបន្ត៕




អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


