ព័ត៌មានជាតិ
ឆ្នាំ ២០២៣ កម្ពុជារំពឹងនឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម
កម្ពុជារំពឹងនឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធ QR Code ជាមួយប្រទេសវៀតណាមនៅឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យក្នុងការដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ និងឡាវរួចមក។

លោក គីមទី កោមលី អគ្គនាយកធនាគារជាតិនៃកម្ពុជាបានថ្លែងនៅក្នុងវេទិកាធុរកិច្ចអាស៊ានកម្ពុជានៅព្រឹកនេះថា បន្ទាប់ពីដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈ QR Code ជាមួយប្រទេសថៃ និង ឡាវ កម្ពុជារំពឹងនឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាមបន្តទៀតនៅឆ្នាំ ២០២៣។
«ថ្មីៗនេះកាលពីខែមិថុនា ឆ្នាំ២០២៣ យើងបានធ្វើជាមួយថៃ និងខែសីហាបានធ្វើជាមួយឡាវ។ យើងនឹងបន្តធ្វើជាមួយវៀតណាមទៀត រំពឹងបញ្ចប់នឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ»។
អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់បន្ថែមថា កម្ពុជាក៏នឹងរៀបចំប្រព័ន្ធទូទាត់ឆ្លងដែនជាមួយប្រទេសផ្សេងទៀតមានចិន ឥណ្ឌា សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី។
សេដ្ឋកិច្ចកម្ពុជាបានធ្វើសមាហរណកម្មទៅកាន់ពិភពលោក។ បើតាម លោក គីមទី កោមលី ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែននេះបានចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើងសម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុនអាជីវកម្ម ក៏ដូចជាពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក កាត់បន្ថយការប្រើប្រាស់រូបិយប័ណ្ណនៅលើទីផ្សារ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ