Connect with us

ព័ត៌មានជាតិ

​កម្មកររត់​ចែក​ជើង​គ្នា ក្រោយ​ប្រទះ​ឃើញ​គ្រាប់​រ៉ុកកែ​ត​ នៅ​ក្រោម​អគារ​ចាស់ ​

បានផុស

នៅ

​កម្មករ​សំណង់​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​ធុន​ធំ​១​គ្រាប់​ ដែល​បន្សល់ទុក​ក្រោម​ដី ខ​ណៈដែល​ពួកគេ​បាន​ជីកដី​ ដើម្បី​ដាក់​ទុយយោ​ទឹក​នៅ​ក្រោម​អគារ​ចំណាស់​១​ ឋិត​ក្នុង​ក្រុមទី​២៦ ​ភូមិ​កំពង់ក្របី​ ឃុំ​ស្វាយប៉ោ ​ក្រុង​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​កម្មករសំណង់​ភ្លាមៗ​នោះ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការ​ក្រុង​និង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ បាន​ចុះ​ពិនិត្យ​និង​យក​មក​រក្សាទុក​ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​អង្គភាព​ជំនាញ​យកទៅ​កម្ទេចចោល​។

​មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃទី​០៣​ ខែកុម្ភៈ ​ឆ្នាំ​២០២១​វេលា​ម៉ោង​១៦​និង​៣០​នាទី​កម្លាំង​នគរបាល​ជំនាញ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​ជាតិពុល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​សហ​ការណ៍​ជាមួយ​លោក​វរសេនីយ៍ត្រី​ សំ វិ​ឡុង​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ​ធ្វើការ​ប្រគល់​ឲ្យ​អង្គភាព​ស៊ីម៉ាក់​រួចរាល់​ហើយ​។​

​អង្គភាព​ជំនាញ​បាន​បញ្ជាក់​ថា យុទ្ធភណ្ឌ​១​គ្រាប់ ​ដែល​កម្មករ​ប្រទះឃើញ​ គឺ​គ្រាប់​UXO​ប្រភេទ​គ្រាប់​រ៉ុកកែ​ត​ ដែល​មាន​ទំហំ​១២៧mm ​ដោយ​គ្រាប់​នេះ​ នៅ​មាន​គុណភាព​នៅឡើយ​ទើប​ប្រគល់​ជូន​ទៅ​អង្គភាព​ស៊ីម៉ាក់​ ដើម្បី​យក​ទៅ​កម្ទេច​ចោល​តាម​បច្ចេកទេស​ជំនាញ​នៅ​ពេល​ក្រោយ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ពូ​ថ្លៃ​រំលោភ​ក្មួយស្រី អាយុ​៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម