ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ៖ វប្បធម៌សន្ទនាដំណើរការបាន អាស្រ័យលើ៥ចំណុច ក្នុងនោះត្រូវជៀសវាងការជេរ ដៀលគ្នា
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានសរសេរនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា វប្បធម៌សន្ទនាដំណើរការបាន លុះត្រាតែមាន៥ចំណុច។ លោកបណ្ឌិត យង់ ពៅ បានសរសេរបែបនេះ ក្រោយពេលដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយកម្មករ និយោជិត នាព្រឹកថ្ងៃ០៣ ខែតុលានេះ ហើយសម្ដេចធិបតី បានលើកឡើងថា សកម្មជនប្រឆាំងជ្រុលនិយមបានជេរ និងវាយប្រហារមកលើរូបសម្ដេចថា សម្ដេចធិបតីមិនព្រមសន្ទនាជាមួយក្រុមប្រឆាំងទាំងនោះ។
សម្រាប់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត វប្បធម៌សន្ទនាអាចកើតឡើងបាន លុះត្រាតែភាគីទាំងសងខាងយល់ពីគ្នា ហើយមិនត្រូវជេរ ដៀលគ្នាមិនដាច់ពីមាត់ឡើយ។

ដោយឡែក លោក បណ្ឌិត យង់ ពៅ បានសរសេរនៅលើគណនីហ្វេសប៊ុកថា វប្បធម៌សន្ទនា អាចកើតឡើងបាន លុះតា្រតែមានចំណុចសំខាន់ៗចំនួន៥ គឺ៖ ១/ កម្លាំងនយោបាយប្រហែលគ្នា។ ២/មានសុឆន្ទៈល្អទៅវិញទៅមក។ ៣/គោរពគ្នាទៅវិញទៅមក(ជៀសវាងជេរដៀលគ្នាកប់មាត់)។ ៤/តម្កល់ផលប្រយោជន៍ជាតិជាគោលចម្បង។ ៥/ បញ្ហាប្រធានស័ក្ដិ ដែលនាំឱ្យអ្នកនយោបាយបត់លឿន។

ជាក់ស្ដែង ក្រុមប្រឆាំងជ្រុលនិយមតែងតែជេរ និងធ្វើសកម្មភាពបាតុកម្មដុតរូបថតសម្ដេចតេជោ និងយករូប សម្ដេច តេជោ រូបថតសម្ដេច ហ៊ុន ម៉ាណែត មកជាន់នឹងជើងជាដើម ហើយថ្មីៗនេះ កំឡុងពេលសម្ដេចធិបតី អញ្ជើញចូលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក គឺមានក្រុមប្រឆាំងជ្រុលធ្វើសកម្មភាពបាតុកម្មប្រឆាំង រួមជាមួយរូបភាពអសីលធម៌ មិនអាចទទួលយកបាន។

បើទោះបីជាក្រុមប្រឆាំងជេរប្រមាថ និងវាយប្រហារឥតដាច់ពីមាត់យ៉ាងណាក៏ដោយ សម្ដេចធិបតីបានឆ្លើយតបថា សម្ដេចផ្ទាល់មិនឈឺឆ្អាលជាមួយពាក្យក្រុមប្រឆាំងឡើយ ហើយសម្ដេចក៏បានបញ្ឈឺត្រឡប់ទៅក្រុមប្រឆាំងវិញដោយឱ្យក្រុមទាំងនោះ បន្តជេរទៀតចុះ ដោយសម្ដេចនឹងយកពេលគិតគូរកម្មករ ហើយប្រារព្ធព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ បង្កើតជាភាពសប្បាយរីករាយជាមួយប្រជាជាតិកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


