Connect with us

ព័ត៌មានជាតិ

កម្ពុជារៀបចំទីតាំងសុវត្ថិភាព ចម្ងាយ៣រយគីឡូម៉ែត្រ ពីតំបន់ហ្គាហ្សា ដើម្បីឱ្យពលរដ្ឋស្នាក់នៅ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា​ សម្ដេចបានប្រគល់ភារកិច្ចឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា រៀបចំទីតាំងសុវត្ថិភាពបណ្ដោះអាសន្ន ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលមានទីតាំងជាប់ព្រំប្រទល់ប្រទេសអេហ្សីប និងប្រទេសហ្សកដានី សម្រាប់ពលរដ្ឋ និងនិស្សិតកម្ពុជា ស្នាក់នៅជាបណ្ដោះអាស​ន្ន។

សម្ដេចធិបតី បានប្រកាសបែបនេះ តាមសារសំឡេងពិសេស អំពីស្ថានភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៉ីស្រាអែល នាថ្ងៃទី១៤ ខែតុលា ជូនពលរដ្ឋកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសារសម្លេងដដែល ទីតាំងសុវត្ថិភាពនេះ មានចម្ងាយប្រមាណប្រហែល៣រយគីឡូម៉ែត្រពីតំបន់ហ្គាហ្សា  ទីដែលកងទ័ពអ៊ីស្រាអែល កំពុងប្រយុទ្ធជាមួយក្រុមភេរវករប៉ាលេស្ទីន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ចំពោះពលរដ្ឋ និងនិស្សិតកម្ពុជា មានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងរស់នៅ ទីកាន់ទីតាំងសុវត្ថិភាពដែលរាជរដ្ឋាភិបាលរៀបចំនៅនោះ គឺរាជរដ្ឋាភិបាលបានរៀបចំមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ ការហូបចុក​ទាំងស្រុង។

សម្ដេចធិបតីក៏បានបញ្ជាក់បន្ថែមថា  ដើម្បីផ្លាស់ទីទៅកាន់ទីតាំងសុវត្ថិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ ពលរដ្ឋ និងនិស្សិត ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់ពីការស្ម័គ្រចិត្តរបស់ពួកគេ។

ខណៈមកទល់ព្រឹកថ្ងៃទី១៤ ខែតុលានេះ មានពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៤២២នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបញ្ជាក់មកកាន់រាជរដ្ឋាភិបាលថា ពួកគេព្រមស្នាក់នៅទីតាំងដែលពួកគេរស់នៅសព្វថ្ងៃ បន្តធ្វើការងារដូចដើម មិនទាន់ផ្លាស់ទីទៅកាន់ទីតាំងដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំនោះទេ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល  ហើយរាជរដ្ឋាភិបាល នឹងនៅតែបន្តតាមដាន ដោយយកចិត្តទុកដាក់ ក៏ដូចជាសហការជាមួយភាគីអ៊ីស្រាអែលដើម្បីសុខសុវត្ថិភាពពលរដ្ឋកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម