ព័ត៌មានជាតិ
ម៉ោង៦ព្រឹកស្អែក ស្ពានកោះនរា នឹងបើកឱ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន
នៅវេលាម៉ោង៦៖ ០០ នាទីព្រឹក ថ្ងៃទី២០ ខែតុលា ស្ពានបេតុងខ្សែកាប កោះពេជ្រ កោះនរា នឹងដាក់ឱ្យពលរដ្ឋធ្វើចរាចរណ៍បណ្ដោះអាសន្ន ដើម្បីជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរនៅត្រង់ចំណុចការដ្ឋានសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស។

បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណរាជធានីភ្នំពេញបានសរសេរថា “ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ស្ពានកោះនរា នឹងដាក់អោយធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃស្អែកទី២០ខែតុលាឆ្នាំ២០២៣ វេលាម៉ោង ៦:០០ព្រឹកតទៅ”។
នេះជាលើកទី២ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើចរាចរជាបណ្ដោះអាសន្ននៅលើស្ពានបេតុងខ្សែកាបកោះពេជ្រ កោះនរានេះ។ លើកទី១កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានបើកឱ្យពលរដ្ឋធ្វើដំណើរលើស្ពាននេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលការបើកឱ្យធ្វើចរាចរនេះ គឺអនុវត្តតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


