ព័ត៌មានជាតិ
លោក ឃួង ស្រេង ស្នើអូស្ត្រាលី ពិនិត្យលទ្ធភាព វិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្នើដល់អូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមទៅហ្នឹងការកកស្ទះចរាចរណ៍។ ការសំណូមពរបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុល ពតហើយនោះ នូវបានអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើនថែមទៀត ដែលគិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ីប្រមាណជាង ៣លាននាក់ មានរថយន្តប្រមាណ ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង ២លាន ២សែនគ្រឿង ពោលគឺចំនួនមនុស្សនិងយានយន្តសឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើអោយរាជធានី ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែង កាលម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យដំណើរការស្ពានឆ្លងកាត់ទន្លេកោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរផ្លូវទាំងសងខាង ដែលវាអាចដោះស្រាយចរាចរណ៍បានមួយកម្រិតថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងក្តីរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែគិតគូរពីបញ្ហាការប្រឈមទាំងនេះ។ លោក ឃួង ស្រេងបានសំណព្វពរឱ្យអ្នកមាននិយោគទុនរបស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានភ្នំពេញក៏មានបញ្ហាប្រឈមទៅនឹងបញ្ហាប្រព័ន្ធលូប្រឡាយផងដែរ ដែលបញ្ហានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏នបានយកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញលែងលិចលង់ ក្នុងរយៈពេល ៤ឆ្នាំ ទៀត។

លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) បានមានប្រសាសន៍លើកឡើងថា៖ កាលពីឆ្នាំ២០០១ លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ភ្នំពេញម្តងទៀតឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍ រីកចម្រើនលឿនខ្លាំង នេះគឺជាជោគជ័យមួយរបស់រាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សម្រុកចូលមករកស៊ីនៅរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រឈមទៅនឹងការកកស្ទះចរាចរណ៍ និងបញ្ហាទឹកស្អាត ថែមទៀត។ លោកបញ្ជាក់ផងដែរថា ការមកសម្ដែងការគួរសមនេះ លោកមានបំណង ចង់ស្ដាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយប្រឈមទាំងនោះ។ លោក ចាស្ទីន វ៉ាយអេត បានបន្តទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានគៀងគរអ្នកវិនិយោគ អូស្ត្រាលីមកវិនិយោគលើវិស័យនេះជាច្រើនទៀតផង។ ម្យ៉ាងទៀត ទំនាក់ទំនង រវាងកម្ពុជា និងអូស្ត្រាលី នឹងទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងផ្នែកសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន