ព័ត៌មានជាតិ
ចំពោះមុខក្រុមប្រឹក្សារាជធានី ពលរដ្ឋខណ្ឌច្បារអំពៅលើកកង្វល់ពីការយកពន្ធ រួមទាំងបញ្ហាក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅបានលើកឡើងជាសំណើនិងសំណូមពរជាច្រើនដែលសំណើនិងសំណូមពរទាំងនោះមានការយកពន្ធដារលើអចលនទ្រព្យក៏ជារឿងសំខាន់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ។

ការលើកឡើងរបស់ប្រជាពលរដ្ឋធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជួប ខុន តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅវត្តព្រែកប្រាខណ្ឌច្បារអំពៅ។
ពលរដ្ឋបានលើកឡើងថា ការប្រមូលពន្ធទៅលើដី ផ្ទះសំបែងរបស់ពួកគាត់ ត្រូវបានមន្ត្រីយកលើសកំណត់ បើទោះបីចំណែកដីខាងមុខផ្ទះត្រូវបានរដ្ឋកាត់យកជាចំណីផ្លូវសាធារណៈហើយក្តី ក៏ខាងខាងពន្ធដារនៅតែគិតតម្លៃដូចមុន ពោលគឺដីដែលបានកាត់នោះនៅតែបង់លុយដដែល។
ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់មិនបានដឹងថាផ្ទះរបស់គាត់ជាប់ពន្ធនោះទេ តែបែរជាមន្ត្រីពន្ធដារយកវិក័យប័ត្រមកបង្ហាញជាមួយនឹងការផាកពិន័យជាង ១០ លានរៀល ខណៈដែលពួកគាត់មិនបានដឹងទាល់តែសោះ។



ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងវិស័យពន្ធដារ ពលរដ្ឋស្នើឲ្យការបង់ថ្លៃសំរាមសូមឱ្យដាក់ជាវិក័យប័ត្រតែ១។ ជាមួយគ្នានេះ ពលរដ្ឋក៏ស្នើសុំជួសជុលស្ពានព្រែកអ្នកតាវាំង ការដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹក ការស្ថាបនាលូ ការសុំតបណ្ដាញទឹកស្អាត និងការសុំឲ្យក្រុមហ៊ុនស៊ីនទ្រីដាក់រទេះតូចៗដឹកសំរាមតាមផ្លូវតូចៗក៏ប្រជាពលរដ្ឋបានលើកស្នើទៅកាន់អាជ្ញាធរក្នុងវេទិកានេះផងដែរ។
ពាក់ព័ន្ធសំណើនិងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធពន្ធដារ ត្រូវបានមន្ត្រីពន្ធដារលើកឡើងថា ការបង់ពន្ធអចលនៈទ្រព្យ ចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំ ២០២៤ គឺមិនត្រូវបានផាកពិន័យនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋដែលជាប់ពន្ធអាចទៅបង់ពន្ធទៅតាមតម្លៃពន្ធតែប៉ុណ្ណោះ មិនមានការផាកពិន័យទេ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅក្នុងឱកាសនោះបាន បកស្រាយបំភ្លឺជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដោយអាជ្ញាធរនឹងពិនិត្យលទ្ធភាពដើម្បីធ្វើទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។
លោក ស៊ុយ សេរិទ្ធ បានលើកឡើងថា វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន ១៣ នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ៧៨ ច្បាប់ ហើយរាល់សំណើរនិងសំណូមដោយផ្ទាល់មាត់ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត។
ចំពោះសំណើជាលាយលក្ខណ៍អក្សររទាំង ៧៨ ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ៣ ឆ្នាំរំកិល។
លោក ជួប ខុន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង ១ ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


