ព័ត៌មានជាតិ
ខំទុកចិត្តឲ្យទារលុយគេ២០០០ដុល្លារ តែបែរជាចង់ស៊ីដាច់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បុរសម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលប្ដឹងប៉ូលិសឲ្យឃាត់ខ្លួនបន្ទាប់ពីបុរសរូបនោះ ត្រូវបានម្ចាស់ពឹងឲ្យជួយដើរប្រមូលលុយតាមបន្ទប់ជួលបានលុយចំនួន ២០០០ដុល្លារហើយប្រុងស៊ីដាច់មិនព្រមប្រគល់ឲ្យម្ចាស់ផ្ទះគេវិញ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បានឲ្យដឹងថា ករណីរំលោភលើទំនុកចិត្ត(ប្រមូលលុយផ្ទះជួលចំនួន ២០០០ដុល្លារអាមេរិក មិនប្រគល់ឲ្យទៅម្ចាស់ផ្ទះវិញ)។ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង១៥នាទី មានករណីរំលោភលើទំនុកចិត្ត ប្រមូលលុយថ្លៃឈ្នួលផ្ទះបានចំនួន ២០០០ដុល្លារអាមេរិក ហើយមិនព្រមប្រគល់ឲ្យម្ចាស់ផ្ទះវិញ នៅចំណុចមុខផ្ទះលេខ ១២២អឺ០ ផ្លូវ៥៣ ភូមិ០៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញរាជធានីភ្នំពេញ ។
អត្តសញ្ញាណជនសង្ស័យ០១ម្នាក់ ឈ្មោះ គាង រ៉ូឡង់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះលេខ១២២អឺ០ ផ្លូវ៥៣ ភូមិ០៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ចាន់ ធឿន ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១២២អឺ០ផ្លូវ៥៣ ភូមិ០៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿងហេតុនៅមុនពេលកើតហេតុថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទី ជនរងគ្រោះបានឲ្យជនសង្ស័យ ឈ្មោះ គាង រ៉ូឡង់ ភេទប្រុស អាយុ៣៤ឆ្នាំ ដើរប្រមូលលុយថ្លៃជួលផ្ទះរបស់ខ្លួនចំនួន ០៣ កន្លែង សរុបទឹកប្រាក់ចំនួន ២០០០ដុល្លារអាមេរិក លុះដល់ម៉ោង ១៣និង១៥ នាទី ជនរងគ្រោះក៏បានទារលុយ ដែលប្រមូលបានថ្លៃឈ្នួលផ្ទះ តែជនសង្ស័យមិនព្រមប្រគល់ឲ្យជនរងគ្រោះទេ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយក៏ដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


