ព័ត៌មានជាតិ
កសិករ ១ ៦៦៨ គ្រួសារដែលរងគ្រោះដោយទឹកជំនន់ទទួលបានពូជស្រូវស្ដារឡើងវិញ
លោក ខូយ រីដា អាភិបាលខេត្តពោធិ៍សាត់បានដឹកនាំមន្ទី និងអង្គភាពដែលពាក់ព័ន្ធយកស្រូវពូជរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១.១២០ គ្រួសារ ដែលមកពីមូលដ្ឋានស្រុកកណ្តៀង។
ពិធីនេះប្រព្រឹត្តទៅនៅនារសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងទីតាំងនៃទីកន្លែងនៅពហុកីឡដ្ឋានខេត្តស្ថិតក្នុងសង្កាត់ភូមិពាលញែក១ សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការលើកកម្ពស់វិស័យកសិកម្ម ដែលជាវិស័យបង្កើតនូវចំណូលសេដ្ឋកិច្ចជាតិ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាស់ប្រភេទគ្រឿងចក្រ។
លោកបានបន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវនេះ យកទៅបង្កបង្កើនផល និងត្រូវដាំដុះបន្លែសុវត្ថិភាពបន្ថែមឱ្យប្រកបដោយគុណភាព ដោយមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ដ ត្រូវរៀបចំផែនការផលិតកម្មនៅក្នុងការដាំដុះ ឱ្យស្របទៅនឹងតម្រូវការរបស់ទីផ្សារ។

លោក ខូយ រីដា អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ នាំឱ្យខាតបង់ថវិកា និងពេលវេលា។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដំណាំស្រូវ ហើយមានប្រភពទឹកអាចស្ដារឡើងវិញបានក្នុងនោះមានផ្ទៃដី ១.៣២២ហិកតា ១.៦៦៨គ្រសារ ៣សង្កាត់ ០៨ឃុំ ក្នុងនោះមកពីក្រុងពោធិ៍សាត់ មាន៣ សង្កាត់ ០៩ភូមិ ៥៤៨គ្រួសារ ៣៥៥ហិកតា ស្រុកកណ្ដៀង ០៨ឃុំ ៧៦ភូមិ ៧៦ភូមិ ១.១២០គ្រួសារ ៩៦៧ ហិកតា ប្រជាពលរដ្ឋដែលត្រូវទទួលស្រូវពូជពីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ ចំនួន ១ ៦៦៨ គ្រួសារ ដោយ១គ្រួសារទទួលបាន១០០គីឡូក្រាម៕



អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


