ព័ត៌មានជាតិ
គ្រប់គ្រឹះស្ថានសាលាអន្តរជាតិ នឹងដាក់បញ្ចូលកម្មវិធីភាសាខ្មែរពេញលេញនៅឆ្នាំសិក្សាថ្មី
លោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា គ្រប់គ្រឹះស្ថានសិក្សាឯកជនទាំងអស់នឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាខ្មែរមានលក្ខណៈពេញលេញនៅក្នុងឱកាសបវេសនកាលឆ្នាំថ្មីខាងមុខនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៍មានកាលពីរសៀលថ្ងៃទី ២៧ ខែតុលា នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា «ការបង្រៀងភាសាខ្មែរនៅតាមសាលាអន្តរជាតិ ក្រសួងបានចេញសេចក្តីណែនាំហើយក៏បានរៀបចំកម្មវិធីសិក្សាជាភសាខ្មែរហើយមានសាលាអន្តរជាតិមួយចំនួន ក៏បានចាប់ផ្តើមការពង្រីកបង្រៀនភាសាខ្មែរពិសេសក្នុងឱកាសបវេសនកាលថ្មីនេះការបង្រៀនភាសាខ្មែរនឹងមានលក្ខណពេញលេញសម្រាប់គ្រប់គ្រឹះស្ថានសិក្សាឯកជនតែម្តង»។

យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តម្រូវឱ្យសាលាអន្តរជាតិ ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាវប្បធម៌ និងមុខវិជ្ជាអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សាជាកាតព្វកិច្ចដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌ដល់សិស្សានុសិស្ស ចាប់ពីឆ្នាំសិក្សា២០២២-២០២៣ តទៅ។
សេចក្តីណែនាំនេះតបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូបុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
ការស្នើសុំក្រសួងអប់រំនេះដោយសារសម្តេចធិបតី ហ៊ុនម៉ាណែត សង្កតឃើញថា ក្មេងខ្មែរដែលសិក្សាសាលាអន្តរជាតិ ខ្សោយការយល់ដឹងខេមរភាសា និងមិនសូវយល់ពីសីលធម៌និងទំនៀមទម្លាប់ខ្មែរ ហើយកូនខ្មែរដែលសិក្សានៅសាលាអន្តរជាតិមិនចេះអក្សរខ្មែរ។
សម្តេចធិបតី ហ៊ុនម៉ាណែត បានស្នើឱ្យសាលាឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ មុខវិជ្ជាវប្បធម៌ និងមុខវិជ្ជាអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សាដើម្បីពង្រឹងភាសាខ្មែរនិងបណ្តុះសីលធម៌ វប្បធម៌ខ្មែរ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ទំនើបកម្មនៃការអប់រំនោះឡើយ។
សម្តេចធិបតី ហ៊ុនម៉ាណែត បានសង្កត់ធ្ងន់ថា «ប្រសិនបើមនុស្សបាត់អត្តសញ្ញាណ គឺយ៉ាប់ហើយ ហើយបើក្មេងជំនាន់នេះបាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ ពេលដល់ដល់ជំនាន់កូនរបស់គាត់គាត់នឹងប្រដៅទូន្មានកូនរបស់គាត់ដោយរបៀបណា?»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


