មនុស្សប្រភេទ​​ណាខ្លះ​ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន?
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មនុស្សប្រភេទ​​ណាខ្លះ​ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន?

បានផុស

នៅ

ស្របពេលដំណឹងជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (SINOPHARM) របស់សាធារណរដ្ឋចិន នឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា មានបុគ្គល​៩ជំពូក មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “រោគសញ្ញាដែលហាម គឺទី១ មានប្រតិកម្មជាមួយសារធាតុក្នុងវ៉ាក់សាំង មានន័យថា បុគ្គលនោះគាត់មាន អាលាក់ស៊ី ហើយដែលគាត់ធ្លាប់មានប្រវត្តិប្រតិកម្មជាមួយវ៉ាក់សាំងផ្សេងៗ។ ព្រោះយើងមិនមែនចាក់តែវ៉ាក់សាំងកូវីដ-១៩ទេ កន្លង​មក៣០​ឆ្នាំ​ ទៅ​​៤០ឆ្នាំមកនេះ យើងធ្លាប់ចាក់វ៉ាក់សាំងច្រើនហើយ។ អ៊ីចឹងបើបុគ្គលគាត់មានប្រវត្តិចាក់ វ៉ាក់សាំងទៅមាន អាលាក់ស៊ី គាត់ត្រូវជម្រាបគ្រូពេទ្យដើម្បីកុំឱ្យមានបញ្ហា។ មួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើម គាត់ពិបាកដកដង្ហើម ឬក៏អ្នកហ្នឹងគាត់មានការហើម ឬរលាករសៃឈាម និងអ្នកកំពុងចេញកន្ទាលក្រអាក ក៏មិនអាចចាក់បានដែរ”។

លោក​ស្រី​បន្ត​ថា​ ទី២ គឺអ្នកកំពុងទទួលការឈឺចាប់ពីជំងឺទាន់ហន់ណាមួយ ជាពិសេសគឺជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬដែលកំពុងក្ដៅខ្លួនដោយសារជំងឺរ៉ាំរ៉ៃទាំងនោះ។ ចំណែក ទី៣ គឺស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងរយៈពេលបំបៅដោះ ឬស្ត្រីមានផែន​ការ​ពរពោះក្នុងរយៈពេល៣ខែ រីឯ ទី៤អ្នកមានជំងឺប្រកាច់ កន្ត្រាក់ ឆ្កួតជ្រូក ឬស្កន់ អ្នកជំងឺសរសៃប្រសាទ ឬរលាកស្រោម​ខួរ ឬអ្នកមានជំងឺតំណពូជ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ទៀតថា៖ “ទី៥ អ្នកដែលពិនិត្យទៅឃើញមានជំងឺកង្វះភាពស៊ាំពីកំណើត អ្នកជំងឺ HIV(អេដស៍) អ្នកជំងឺមហារីកកូនកណ្ដុរ និងអ្នកជំងឺឈាមស។ ទី៦ អ្នកដែលសង្ស័យថាមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ អ្នកជំងឺបេះដូង សរសៃឈាម ជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺតម្រង់នោម និងដុះដុំសាច់មហារីកធ្ងន់ធ្ងរ”។

លោកស្រី បញ្ជាក់បន្ថែមទៀតថា ទី៧ អ្នកដែលប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងជំងឺមហារីកដុំសាច់។ ទី៨ អ្នកមានប្រវត្តិធ្លាប់ឆ្លងជំងឺកូវីដ១៩ និង ទី៩ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថា មិនគួរទទួលវ៉ាក់សាំង។

គួរបញ្ជាក់ផងថា តាមដំណឹងចុងក្រោយពីខាងក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាម បានឱ្យដឹងថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ស្អែកនេះ មានត្រឹម ៣០ម៉ឺនដូសសិនប៉ុណ្ណោះ មិនមែន ៦០ម៉ឺនដូសទេ។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានកាលពីយប់មិញ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០,០០០ដូស និងសេរ៉ាំងចំនួន ៣០០,៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង បានឱ្យដឹងបន្ថែមថា នៅក្នុងលិខិតជូនដំណឹងពីខាងក្រុមហ៊ុន បានបញ្ជាក់ថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សា សិន។ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើរបាយការណ៍ប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់អមដំណើរដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានលុបចោល។

រីឯការទទួលវ៉ាក់សាំងកូវីដ-១៩ ដែលដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គឺនៅទទួលដដែល នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ចំណែក​​​​​​​​​ដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាពដែលមានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ទៅ តាមការ​កែ​សម្រួលខ្លឹមសារពិធីសារនេះ)។

ក្រោយពីបានចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅនៅតាមមន្ទីរ ពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក) ទៅតាមពេលវេលានឹងជម្រាបជូនតាមក្រោយទៀត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

តារាបាល់ទាត់ និងអ្នកសិល្បៈល្បីៗ​របស់កម្ពុជា គាំទ្រ​​ See You Soon​ព្រឹត្តិការណ៍​​ជើង​ឯក​​ពិភព​លោក​​ ​M3 World Championship ​​យ៉ាងគគ្រឹកគគ្រេង​

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួង​ប្រកាស​លទ្ធផល​ចុះពិនិត្យ​ទីតាំង​ទន្ទ្រាន​ដីព្រៃលិច​ទឹក​ ក្នុង​ខេត្ត​ពោធិ៍សាត់​

ព័ត៌មានជាតិ៣៩ នាទី មុន

រង្វង់មូលស្រអែមស្ថាបនារចនាបថតាមប្រាសាទព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ថៃ ប្រកាសក្ដែងៗថា មិនមាន Omicron នៅភាគខាងត្បូងប្រទេស ក្រោយម៉ាឡេស៊ី រកឃើញលើនិស្សិតមួយរូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វីដេអូស្ដែងៗ ប៉ូលិស អ៊ីស្រាអែល បាញ់ជនជាតិ ប៉ាឡេស្ទីន ក្រោយការវាយប្រហារចាក់សម្លាប់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services