ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ បំពេញការងារត្រូវប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ច្បាប់
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានណែនាំដល់មន្ត្រី នៅពេលបំពេញការងារត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីអធិការកិច្ច ដោយឈរលើគោលការណ៍ច្បាប់ និងគោរពតាមអភិក្រមទាំង៥ របស់សម្តេចតេជោ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់ទី៥ វគ្គ៧+៨ ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច និងប្រគល់វិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន៤៧រូប កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនៃទីស្តីការក្រសួងអធិការកិច្ច។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលសម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈនាពេលនេះ។ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃធ្វើបទឧទ្ទេសនាមចែករំលែកចំណេះដឹង និងបទពិសោធល្អៗដល់សិក្ខាកាម ក្នុងរយៈពេល២សប្តាហ៍កន្លងទៅនេះ។

ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានលើកឡើងអំពីសារៈសំខាន់នៃវិស័យអធិការកិច្ច ក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ព្រមទាំងរួមចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ក៏ដូចជាការរួមចំណែកពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ជាដើម។
លោករដ្ឋមន្រ្តី បានប្រាប់សិក្ខាកាមទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលត្រូវយកចំណេះដឹង និងបទពិសោធថ្មីៗទាំងនេះទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បីជួយអង្គភាព និងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ សំដៅរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។

រដ្ឋមន្រ្តីក្រសួងអធិការកិច្ចរូបនេះ ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ នៅពេលចុះបំពេញបេសកកម្ម ត្រូវប្រតិបត្តិខ្លួនឱ្យបានល្អដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ដោយឈរលើគោលការណ៍ឯករាជ្យ មិនលំអៀង និងទទួលខុសត្រូវដោយយកគោលការណ៍ច្បាប់ជាមូលដ្ឋាន ត្រូវគោរពតាមអភិក្រមទាំង៥ របស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
ទន្ទឹមគ្នានេះ សម្រាប់ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ត្រូវចូលរួមគោរពតាមអភិក្រមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លើការធ្វើកំណែទម្រង់ ដោយផ្ដោតលើលក្ខខណ្ឌសំខាន់ៗ៤ គឺ១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២.ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ៣. ត្រូវមានការចូលរួមដោយស្មោះត្រង់ និង៤. ត្រូវមានការលះបង់ សំដៅបម្រើសេវាសាធារណៈឱ្យកាន់តែល្អ ស្អាតស្អំ ប្រកបដោយសុចរិតភាព ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


