ព័ត៌មានជាតិ
ក្រសួងបរិស្ថានគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ នៃសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា
ក្រសួងបរិស្ថានបន្តគាំទ្រចំពោះការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ របស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា សំដៅពង្រឹងការផ្សព្វផ្សាយផ្សារភ្ជាប់ដំរីធម្មជាតិ និងជនជាតិដើម ជំរុញវិស័យអេកូទេសចរណ៍ខេត្តរតនគិរី។ នេះបើតាមការគូសបញ្ជាក់របស់លោក អ៊ាង សុផល្លែត នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាទីស្តីការក្រសួងបរិស្ថាន ឆ្លើយតបការស្នើសុំរបស់លោកស្រី ក្លេខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត លើកឡើងថា ក្រសួងបរិស្ថាននឹងបន្តគាំទ្រការអភិវឌ្ឍសកម្មភាពអេកូទេសចរណ៍ និងជួយផ្សព្វផ្សាយពាក់ព័ន្ធនិងការផ្សារភ្ជាប់ដំរីធម្មជាតិ និងជនជាតិដើម។ មួយវិញទេក្រសួងក៏នឹងរៀបចំពិនិត្យមើលលទ្ធភាព ក្នុងការជួយជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍ដោយរបៀបណា ទៅទិសដៅណា ហើយតភ្ជាប់តំបន់ទេសចរណ៍ធម្មជាតិណាខ្លះទៀត។ មិនតែប៉ុណ្ណោះក៏ដើម្បីតភ្ជាប់ជារបៀងទេសចរណ៍ធម្មជាតិផង និងបង្កើនវិសាលភាពតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីបម្រើឲ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញបន្ថែមទៀត។


លោកស្រី ខៃ ចិន្តា បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នសមាគមអៃរាវត្តាមានដំរីចំនួន ៤ ក្បាល ក្នុងនោះរួមមាន ដំរីញី ១ ក្បាល ឈ្មោល ២ ក្បាល និងកូនដំរីញី ១ ក្បាលទៀតឈ្មោះ ណូអែល ទេវី ផងដែរ។

សូមជម្រាបថា សមាគមអភិរក្សដំរីខ្មែរអៃរាវត្តាបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ការងារបរិស្ថាន ធនធានធម្មជាតិ អប់រំស្រាវជ្រាវ វប្បធម៌ប្រពៃណីខ្មែរ ដោយផ្ដោតលើការងារសំខាន់ចម្បងចំនួន ៣គឺ ទី១. ជួយកិច្ចការអភិរក្សដំរីស្រុកនៅកម្ពុជាដែលប្រឈមនឹងការផុតពូជ ទី២.ជួយលើកកម្ពស់វិស័យអេកូទេសចរណ៍នៅក្នុងតំបន់ធនធានធម្មជាតិ និងទី៣.បង្កាត់ពូជដំរីស្រុកឲ្យកើតកូនកើតចៅបានកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


