ព័ត៌មានជាតិ
ផ្លូវទៅមកលឿនភ្ញៀវទេសចរមិនសូវកក់បន្ទប់ស្នាក់នៅខេត្តព្រះសីហនុដូចមុន
ចាប់តាំងពីផ្លូវល្បឿនលឿនបើកឱ្យដំណើរការជាផ្លូវការ ភ្ញៀវទេសចរធ្វើដំណើរទៅមកលឿន មិនសូវកក់បន្ទប់ស្នាក់នៅខេត្តព្រះសីហនុច្រើននោះទេ ពោលគឺភាគច្រើនធ្វើដំណើរកម្សាន្តវិលល្ងាច។ ប៉ុន្តែថ្ងៃបុណ្យទានធំៗ មានការកក់បន្ទប់គ្មានសល់នោះទេ។ នេះជាការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

លោក សុចិត្តគ្រឹស្នា បានថ្លែងប្រាប់កម្ពុជាថ្មីថា«សព្វថ្ងៃមានផ្លូវល្បឿនលឿនជិះតែ២ម៉ោងដល់ភ្នំពេញ ដូច្នេះភ្ញៀវទេសចរមិនកក់បន្ទប់ស្នាក់នៅច្រើនដូចមុនទេ តែនៅពេលបុណ្យទានបន្ទប់យើងមានជាង១ម៉ឺនបន្ទប់ កក់ពេញទាំងអស់»។
ទោះយ៉ាងភ្ញៀវទេសចរដើរលំហែកម្សាន្តចូលចិត្តស្នាក់នៅសណ្ឋាគារទំនើប ដូច្នេះលោក តាំង សុចិត្តគ្រឹស្នា ជំរុញឱ្យមានការវិនិយោគលើវិស័យសណ្ឋាគារថ្មីៗបន្ថែមទៀត ដូចជា សណ្ឋាគារអាំងទែកង់ទីណង់តាល់ និងហៃយ៉ាត់ ជាដើម ដើម្បីទាក់ទាញទេសចរមកពីតំបន់អឺរ៉ុប និងអាមេរិក។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងខ្លាំង ខណៈដែលភ្ញៀវបរទេសមានតិចតួចនៅឡើយ។ បើតាមលោក តាំង សុចិត្តគ្រឹស្នា អាជ្ញាធរខេត្ត បាននិងកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់បរិស្ថានអនាម័យ បង្កើនគុណភាពផលិតផលសេវាកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រមួយនេះ។
សូមបញ្ជាក់ថា សេវាស្នាក់នៅខេត្តព្រះសីហនុ បច្ចុប្បន្ននេះ មានចំនួនជាង ៣០០ទីតាំង ក្នុងនោះសណ្ឋាគារមានជាង ១០០ ដោយមានបន្ទប់ជាង ១ម៉ឺនបន្ទប់ ក្រៅពីនេះមានផ្ទះសំណាក់ និងបឹងកាឡូ។ ដោយឡែកភ្ញៀវទេសចរ ចូលទៅកម្សាន្តនៅខេត្តព្រះសីហនុប្រមាណ ៤ម៉ឺន ទៅ ៥ម៉ឺននាក់ ក្នុងមួយសប្តាហ៍ ដោយភាគច្រើនជាទេសចរក្នុងស្រុក។ នេះជាការបញ្ជាក់របស់លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


