ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ CDC ស្វាគមន៍ក្រុមហ៊ុនចិនបង្កើតឱកាសវិនិយោគនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលមានបំណងចង់បង្កើតឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។
នៅក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនចិន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo Kong Song កាលពីថ្ងៃទី ០៧ វិច្ឆិកា លោក គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងទៅកាន់អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន ឱ្យស្វែងយល់បន្ថែមអំពីឱកាស វិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក គង់ វិមាន ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស្វែងយល់បន្ថែម អំពីឱកាសវិនិយោគ លើវិស័យនានា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹក កខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ ជាដើម។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហរទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ ដោយរដ្ឋាភិបាល មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ទទួលស្វាគមន៍ និងរង់ចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច៕
អត្ថបទ៖ ផល ធារិត

-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


