ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសានប្រកាសឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចឱ្យពិនិត្យមើលឈ្មោះផ្ទៀងផ្ទាត់ការដាក់ពន្ទុពីគណៈកម្មការ
ប្រជាពលរដ្ឋជាង ៩០០ គ្រួសារ បន្ទាប់ពីដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង បានប្រកាសឲ្យឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងលទ្ធផលនៃការដាក់ពន្ទុពីគណៈកម្មការឃុំថា មានភាពសុក្រឹត្យដែរឬទេនៅក្នុងឃុំរបស់ខ្លួនរស់នៅ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុកថ្ងៃទី ៩ វិច្ឆិកាឆ្នាំ ២០២៣នេះអាជ្ញាធរស្រុក បានប្រកាសឲ្យប្រជាពលរដ្ឋដែលដាក់ពាក្យស្នើសុំដីសង្គមកិច្ចទៅពិនិត្យមើលឈ្មោះ នេះការដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយអ្នកខ្វះខាតដី ដែលពួកគាត់បានដាក់ពាក្យស្នើសុំដីសម្រាប់សាងសង់លំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្ម ក្នុងការដោះស្រាយជីវភាពរស់នៅទៅតាមឃុំគោលដៅនីមួយៗ។
លោកអភិបាលស្រុកបន្តថា៖ កិច្ចការងារនេះអាជ្ញាធរស្រុកបានសហការជាមួយផ្នែកពាក់ព័ន្ធអនុវត្តតាមនិតិវិធី នៃការបែកចែកដីសម្បទានសង្គមកិច្ច ជូនបងប្អូនប្រជាពលរដ្ឋបន្ទាប់ពីគណៈកម្មការថ្នាក់ឃុំ បានរកឃើញថាពួកគាត់មានភាពខ្វះខាតពិតប្រាកដអញ្ចឹងមកដល់និងពេលនេះដោយសារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងមានដីសម្ប ទានសង្គមកិច្ចមួយកន្លែង មានទំហំ ៣.៥០០ ហិកតា សម្រាប់ប្រជាពលរដ្ឋជាង៨០០គ្រួសារដែលមកពីឃុំភ្លុក ឃុំសាម ឃួយ និងឃុំស្រែគរ បងប្អូនគាត់បានដាក់ពាក្យស្មើសុំរួចហើយ និងមានគណៈកម្មការថ្នាក់ឃុំវាយតម្លៃរហូតដល់ ថ្ងៃទី ១៥ខែវិច្ឆិកា និងបិទជាផ្លូវការ បាននៃថាការវាយតម្លៃរបស់គណៈកម្មការគឺពិតជាត្រឹមត្រូវ។

លោក ឃី ចាន់ មេឃុំភ្លុកបានបញ្ជាក់ថា៖ គណៈកម្មការថ្នាក់ឃុំអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ ព្រោះយើងមានមូលដ្ឋានសម្រាប់វាយតម្លៃចំនួន៨ចំណុច ដូចជាអ្នករស់នៅក្នុងភូមិឃុំ ខ្វះខាតដីពិតប្រាកដ អ្នកបំបែកគ្រួសារថ្មីជាដើម។
លោកបន្តថា៖ អាជ្ញាធរបានបិទផ្សាយឈ្មោះរយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋមកពិនិត្យមើលពីការវាយតម្លៃបើយល់ឃើញថា ខុសពីការពិតត្រូវជួបជាមួយគណៈកម្មការឃុំ ដើម្បីកែតម្រូវឱ្យត្រឹមត្រូវតាមលក្ខណៈជាក់ស្តែង និងមានពន្ទុគ្រប់គ្រាន់សម្រាប់ទទួលបានដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល។

សូមបញ្ចាក់ថា៖ ប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចមានចំនួន ៩៣៤ គ្រួសារ ក្នុងនោះនៅឃុំសាមឃួយ៣០០គ្រួសារ ឃុំភ្លុក៣០៩គ្រួសារ និងឃុំស្រែគរ៣២៥គ្រួសារហើយគណៈកម្មការឃុំវាយតម្លៃដាក់ពន្ទុជាបឋមរួចហើយគណៈកម្មាធិការថ្នាក់ខេត្ត និងថ្នាក់ជាតិធ្វើការផ្ទៀងផ្ទាត់ម្តងទៀត ទើបសម្រេចជាផ្លូវការ អាចទទួលបានដីសម្បទានសង្គមកិច្ចតាមការស្នើសុំដែលក្នុងមួយគ្រួសារដីសម្រាប់សាងសង់លំនៅដ្ឋាន៤០គុណ៦០ ម៉ែត្រ និងដីកសិកម្ម ៣ ហិកតា៕

អត្ថបទ៖ ងិន លីម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


