អាវុធហត្ថ​អរគុណ​សប្បុរសជន​ផ្តល់​អំណោយ​សម្រាប់​ជួយ​ជន​ទី​ទាល់ក្រ និង​ចាស់ជរា​ទុរគត​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ខាងមុខ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាវុធហត្ថ​អរគុណ​សប្បុរសជន​ផ្តល់​អំណោយ​សម្រាប់​ជួយ​ជន​ទី​ទាល់ក្រ និង​ចាស់ជរា​ទុរគត​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ខាងមុខ

Published

on

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​សប្បុរសជន​គឺ​លោក អាំង ខេង​សុផារ៉ា​ត​, លោក តន កុសល​, លោកស្រី ហេង ស្រី​ពៅ និង​លោក ស៊ីន វណ្ណឌី ដែល​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ៣​លាន​រៀល និង​៥០០​ដុល្លារ អង្ករ ០១​តោន​, ទឹកស៊ីអ៊ីវ ៥០​កេស​, លារ ប្រគល់​ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​០៨ កុម្ភៈ​ ឆ្នាំ​២០២១​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍ ចែកជូន​បន្ត ទៅដល់​ជនទី​ទាល់ក្រ និង​ចាស់ជរា​ទុ​រ​គត​ដទៃទៀត ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នា​ពេល​ខាងមុខនេះ​។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការ​រង និង លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្នុង​ពេល​ទទួល​អំណោយ​របស់​សប្បុរសជន​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​នា​ព្រឹក​មិញ​នេះ​។

ក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការ​រង និង លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ខាងលើ ដែល​មាន​ចិត្ត​ជ្រះថ្លា​បាន​លះបង់​ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​ឲ្យ​ទៅជា​ទាន​ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកដទៃ​នា​ពេល​នេះ​៕

ដោយ ៖ វិមាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services