ជីវិតកម្សាន្ដ
តារាល្បី៣ដួង និងសប្បុរសជនចែករំលែកក្តីស្រឡាញ់ដល់សិស្សជាង៣០០នាក់នៅសាលាចំនួន២
ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ដល់ប្អូនៗដែលកំពុងសិក្សាក្រេបយកចំណេះវិជ្ជាតារាប្រុស-ស្រីល្បី៣រូបព្រមទាំងសប្បុរសជនបានឧបត្ថម្ភថវិកា និងទិញសម្ភារ:សិក្សាចែកសិស្សជាង៣០០នាក់នៅសាលាចំនួន២ នៃខេត្តស្វាយរៀង និងព្រៃវែង។

សម្រាប់សិស្សជាង៣០០នាក់នៅក្នុងសាលារៀនចំនួន២នោះរួមមាន សាលាបឋមសិក្សាវត្តបល្ល័ង្កជា (សិស្សចំនួន១៣៥នាក់) ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង និងសាលាអនុវិទ្យាល័យហ៊ុនសែនសូរថ្មី(១៥៧នាក់) ស្ថិតនៅក្នុងឃុំអង្គសរ ស្រុកមេសាង ខេត្តព្រៃវែង។
ចំណែកតារាចម្រៀង និងសម្តែងទាំង៣រូបដែលឧបត្ថម្ភថវិការព្រមទាំងសម្ភារ:សិក្សានោះរួមមាន ១.តារាសម្ដែងរូបស្រស់ កញ្ញា ពេជ្រ ចរណៃ ដែលល្បីខាងក្បាច់គុនល្បុក្កតោបុរាណខ្មែរ ,២.អតីតតារាចម្រៀងអ្នកនាង អេមមី លោក ឌឿ វិសាល ហៅធូ គឺតារាចម្រៀង និងជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ព្រមទាំងសប្បុរសជនដូចជា លោក ប៉ែន វ៉ាន និងលោក ប៉ែន ទូចវណ្ណ: (វណ្ណ: អភិរូហ៍) និងលោកស្រីព្រមទាំងបុត្រទាំង៣, លោក នួន ម៉ូលីន,លោកស្រី ដែង ច័ន្ទកញ្ញា និងស្វាមី ,លោកស្រី ញុឺង ចាន់នី និងស្វាមី, អ្នកគ្រូ ទែន ធីតា ,អ្នកគ្រូ សំ ឃុន្នី ,លោកគ្រូ ហួន លាងស្រេង ,លោក គួយ វិសាល,លោកគ្រូ ព្រាប ច័ន្ទភីរម្យ ,លោក គី ឈាង ហេង ,កញ្ញា ហឿន គន្ធា ,លោ ក បូ រ៉ា (សំអាងការ ហង្ស) និងអ្នកគ្រូ សាង សូរិយាដាណេ ។
សម្ភារ:សិក្សារួមមានដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប ,ហ្វឺត ក្រដាសរ៉ាម និងម៉ាស៊ីនព្រីន(សម្រាប់ប្រើប្រាស់កិច្ចការក្នុងសាលារៀន)។

តារាសម្តែង ពេជ្រ ចរណៃ ដែលបានចុះមកដោយផ្ទាល់គឺបានសម្តែងអារម្មណ៍រំភើប និងរីករាយបន្ទាប់ពីបានជួបចែករំលែកក្តីស្រលាញ់។ មិនតែប៉ុណ្ណោះកញ្ញាក៏បានផ្តាំផ្ញើដល់ប្អូនៗ និងក្មួយៗឲ្យខិតខំប្រឹងសិក្សាដើម្បីក្រេបយកចំណេះដឹងទៅថ្ងៃអនាគត់។
លោកនាយក និងលោកគ្រូ អ្នកគ្រូក៏បានថ្លែងអំណរគុណដល់តារាប្រុស-ស្រីទាំង៣រូបខាងលើ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានរួមចំណែកចែកក្តីស្រលាញ់ និងសម្ភារ:សិក្សាដល់ពួកគាត់ផងដែរ ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


