Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានី អរគុណសប្បុរសជន ដែលឧបត្ថម្ភថវិកា និងទឹកបរិសុទ្ធ ក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩

បានផុស

នៅ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងភរិយា ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភថវិកា និងទឹកបរិសុទ្ធ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ​និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងបែបនេះ ខណៈពេលបានចាត់តំណាង ទទួលថវិកាចំនួន៥០០០ដុល្លារ និងទឹកបរិសុទ្ធចំនួន ៥០០យួរ ពីលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះ ក្រុមការងារតំណាងឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ហេង សុខា ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភថវិកា និងទឹកសុទ្ធ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ ហើយទឹកចិត្តពិតជាមានសារៈ​សំខាន់បំផុត សម្រាប់ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដង៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម