Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងរកមុខជនអនាមិកលួចចូលកាន់កាប់ផេកផ្លូវការសហភាពសហព័ន្ធយុវជនកម្ពុជា

បានផុស

នៅ

ទំព័រផេកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវជនអនាមិក (Hacker) ចូលកាន់កាប់តាំងពីម៉ោង ៨:៣០ នាទីព្រឹកថ្ងៃទី ១៩ ខែ វិច្ឆិកា។ នេះបើតាមការបញ្ជាក់នៅផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរដូច្នេះថា« សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សូមជម្រាបជូន​ដំណឹងដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់​សហភាព​សហព័ន្ធយុវជនកម្ពុជា ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

បើតាមឯកឧត្តម ហ៊ុន ម៉ានី នាពេលនេះ ក្រុមការងារបច្ចេកទេស កំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទាមទារយកទំព័រផេកមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម