Connect with us

ព័ត៌មានជាតិ

ប្រទីប​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រៀម​បង្អួត​សម្រស់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ត្រៀម​រួចស្រេច​នូវ​ប្រទីប​របស់​ខ្លួន ដែល​បាន​តុបតែង​ក្បូរ​ក្បាច់រចនា​ដ៏​ស្រស់​ស្អាត​សម្រាប់​បណ្តែត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ប្រទីប​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​តុបតែង​រចនា​ផ្តោត​អំពី​អត្ថន័យ​សំខាន់ៗ​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​បំពាក់​ភ្លើងពណ៌​យ៉ាង​ស្រស់ស្អាត​ ដើម្បី​ជា​ផ្ទាំង​ទស្សនីយភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ទស្សនា នាឱកាស​ដ៏​មហស្ចារ្យ​ខាងមុខនេះ។

គួរ​ជម្រាប​ផង​ដែរ​ថា​ ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នា​ឆ្នាំ​២០២៣​នេះ មាន​ប្រទីប​ប្រមាណ​៣០ ដែល​បាន​ត្រៀម​ចូលរួម​បណ្តែត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម