Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងខេត្តកំពត សាទរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្ត

បានផុស

នៅ

កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមហាជនសាលាខេត្តកំពតថ្មីបានបើកយន្តការវិវាទចំនួន១២ករណីលើកយកមកដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញ​ឱ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិដោះស្រាយឱ្យបានច្រើន ដើម្បីជួយសម្រួលដល់គូរវិវាទក្នុងមូលដ្ឋានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិវាទសំណុំរឿងចំនួន១២ករណី នៅក្នុងខេត្តកំពត ត្រូវបានលើកយកមកដោះស្រាយក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពលោក ម៉ៅ ធិនិន អភិបាលខេត្តកំពត និងលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងពលរដ្ឋប្រមាណជាង៣០០នាក់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានលើកឡើងថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋទាំងអស់បានរស់នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ហើយសុខសន្តិភាពនេះគឺបានដោយសារតែសម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនប្រជាពលរដ្ឋ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលដោយលំបាក។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានរៀបចំ និងបង្កើតឱ្យមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិផងដែរ។

ប្រជាពលរដ្ឋដែលទទួលបានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានលើកឡើងថា យន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្ត ក្រោមយន្តការ ឈ្នះ ឈ្នេះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពពិតប្រាកដ មានសុក្រិតយុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។ ប្រជាពលរដ្ឋបានបន្តទៀតថា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ឋតុលាការនេះ បានធ្វើឱ្យពួកគាត់មានចិត្តសប្បាយរីករាយ និងមិនមានការចំណាយថវិកា ពេលវេលា ដើម្បីទៅដោះស្រាយដូចទៅតុលាការនោះឡើយ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងទាំង១២ករណីដែលលើកយកមកដោះស្រាយនាថ្ងៃនេះ ភាគច្រើនជាវិវាទដីធ្លីរវាងម្តាយ និងកូន រវាងបងប្អូនបង្កើត និងករណីជំពាក់ប្រាក់។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ សំណុំរឿងវិវាទដីធ្លីរវាងម្តាយនិងកូន បងប្អូនបង្កើត ត្រូវបានសម្របសម្រួលបញ្ចប់ សះជាគ្នា ដោយភាគីទាំងសងខាងទទួលយកតាមយន្តការដោះស្រាយរបស់លោកអភិបាលខេត្ត។

ជាមួយគ្នានេះដែរ បើតាមការបញ្ចាក់របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្ត និងបន្តចុះដោះស្រាយរាល់វិវាទក្រៅប្រព័ន្ធតុលាការនេះ នៅតាមមូលដ្ឋានឱ្យបានគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកំពតបន្តទៀត តាមយន្តការរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដោះស្រាយរឿងវិវាទក្រៅប្រព័ន្ធតុលាការនេះរួចហើយក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់លោកតា លោកយាយ ដែលមានវ័យចាស់ជរា និងផ្តល់ជាអង្ករដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងវេទិការនេះផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ចេញ​ពីរដ្ឋាភិបាលចម្រុះភ្លាម មន្ត្រី​បក្សភូមិចៃថៃ​ បរិហារ​​បក្ស​ភឿថៃ​ឥតសំចៃ​​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អង់គ្លេស និង​អ៊ុយក្រែន យល់ព្រម​លើគម្រោង​ផលិត​ដ្រូន​រយៈចម្ងាយឆ្ងាយរួម​គ្នា

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ថា ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការផ្ដល់ឱកាសឱ្យអ្នកទាំងនោះកែខ្លួន

សេដ្ឋកិច្ច១១ នាទីutes មុន

តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

Sokha Hotels

ព័ត៌មានពេញនិយម