ព័ត៌មានជាតិ
តើសភាយុវជន បានរួមចំណែកអ្វីខ្លះជួយដល់ សង្គមជាតិ?
សភាយុវជន បានបង្កើតឡើងកាលពីឆ្នាំ២០២២ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ មានសមាជិកចំនួន ១២រូប ដែលបានរួមចំណែក និងធ្វើសកម្មភាពជាច្រើននៅក្នុងសង្គម។ គិតមកដល់ពេលនេះ តើសភាយុវជន បានរួមចំណែកអ្វីខ្លះជួយដល់សង្គមជាតិ?

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយ«កម្ពុជាថ្មី» លោក ឈឹម ទិត្យអមតៈ អ្នកដឹកនាំ និងសម្របសម្រួលនៃសភាយុវជន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ សភាយុវជន បានរួមគ្នាបង្កើតគម្រោងចំនួន៤ រួចមកហើយ ដែលគម្រោងទី១ គឺ«រៀនពីលុយ» ទី២«ភូមិអាស៊ាន» ទី៣«រៀនពីលុយ វគ្គ២» និងទី៤ «បុណ្យវប្បធម៌» ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ លោកថា កម្មវិធីទាំងអស់នេះ គឺបានរួមចំណែកក្នុងការចែករំលែកនូវចំណេះដឹង និងផ្សព្វផ្សាយអំពីវប្បធម៌របស់កម្ពុជា ដើម្បីឱ្យយុវជន និងប្រជាពលរដ្ឋខ្មែរទាំងមូល ក៏ដូចជាបរទេសបានស្គាល់បន្ថែមទៀតពីវប្បធម៌របស់ខ្មែរ។

ជាមួយគ្នានេះ លោក ឈឹម ទិត្យអមតៈ បានបង្ហើបឱ្យដឹងថា សម្រាប់ឆ្នាំបន្ទាប់ សភាយុវជន នឹងមានកម្មវិធីពិសេសៗជាច្រើន ហើយក៏មានការជ្រើសរើសនូវសមាជិកបន្ថែមទៀតផងដែរ ដើម្បីផ្តល់ឱកាសឱ្យយុវជនបានចូលរួមចំណែក ក៏ដូចជា អាចចែករំលែកនូវអ្វីដែលពូកគាត់ចង់ធ្វើ។ ចំពោះលក្ខខណ្ឌដែលអាចចូលជាសមាជិកសភាយុវជនបាន គឺត្រូវមានអាយុចាប់ពី ១៨ ទៅ ២៦ឆ្នាំ ជាពិសេស ត្រូវមានឆន្ទៈ គំនិតថ្មីៗ និងគោលបំណងក្នុងការដោះស្រាយបញ្ហាអ្វីមួយ ដែលធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពប្រសើរឡើងជាងនេះបន្ថែមទៀត។ ដូច្នេះ សម្រាប់យុវជន ដែលមានចំណាប់អារម្មណ៍អាចតាមដានតាមរយៈទំព័រហ្វេសបុក ដែលមានឈ្មោះថា «Youth Assembly» ដើម្បីទទួលបានព័ត៌មានបន្ថែមសម្រាប់ចុះឈ្មោះចូលរួម ជាមួយសមាជិកសភាយុវជន។

អ្នកដឹកនាំសភាយុវជនដដែលរូបនេះ បានបញ្ជាក់បន្ថែមថា ការចូលរួមជាមួយសភាយុវជន ក៏មាននូវវេទិកាមួយដែលអាចផ្តល់ឱកាសឱ្យយុវជនស្វែងរកខ្លួនឯង និងដឹងបន្ថែមពីអ្វីដែលខ្លួនចង់ធ្វើ។ ជាពិសេសទៅទៀតនោះ យុវជន ក៏អាចទទួលបាននូវអត្ថប្រយោជន៍ដូចជា ការបង្ហាត់បង្រៀន ការជួបប្រជុំ ដើម្បីទទួលបានបទពិសោធផ្សេងៗ ចូលរួមការងារសង្គម និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដើម្បីមានជំនាញច្បាស់លាស់ក្នុងការធ្វើគម្រោងនីមួយៗ ដែលជាបទពិសោធមួយក្នុងការជួយស្វែងរកអាជីពការងាររបស់ពួកគាត់នៅពេលអនាគត៕



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


