ព័ត៌មានជាតិ
គម្រោង Bay of Lights បន្តការអភិវឌ្ឍឥតស្រាកស្រាន្ត ជាមួយការបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវមេថ្មី
ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ – គម្រោងអភិវឌ្ឍន៍ខ្នាតធំ Bay of Lights បានបើកសម្ពោធឲ្យប្រើប្រាស់នូវផ្លូវមេ ដែលជាសមិទ្ធផលថ្មីចុងក្រោយបង្អស់របស់ខ្លួន។ សមិទ្ធផលនេះ ប្រៀបបានជាការបោះជំហានឆ្ពោះទៅកាន់ដំណើរអភិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់គម្រោង ដែលមានគោលដៅចម្បងចូលរួមក្នុងការលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុលើឆាកអន្តរជាតិ។
ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនៃគម្រោង Bay of Lights មានទំហំ ៥០ហិកតា ជាមួយការរំពឹងទុកថា នឹងអាចបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះនឹងមានការសាងសង់ទីតាំងកម្សាន្តជាច្រើនប្រភេទ រួមមានរីសតមាត់ឆ្នេរ, កន្លែងវាយកូនហ្គោល ទីលានប្រណាំងរថយន្ត Go-Kart និងអគារតាំងបង្ហាញដ៏ទំនើបផងដែរ។ ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនេះ គឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្ពុជាដែលផ្ដោតសំខាន់លើការលើកកម្ពស់វិស័យទេសចរណ៍ ដោយក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ១៨០% បញ្ជាក់ឲ្យឃើញថាកម្ពុជា ជាគោលដៅទេសចរណ៍ដែលកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង។

ពិធីសម្ពោធផ្លូវនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលអមដំណើរពីសំណាក់មន្ត្រីប្រចាំនៅមន្ទីររបស់ខេត្តជាច្រើនរូបផ្សេងទៀត។ ការអញ្ជើញចូលរួមជាអធិបតីនេះ សបញ្ជាក់ឲ្យឃើញពី សារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់មុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។

លោក គង់ រីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ
ជាមួយការប៉ាន់ស្មានថាភ្ញៀវទេសចរនឹងកើនឡើងដល់ខ្ទង់ ៥លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ វត្តមានរបស់គម្រោង Bay of Lights គឺជាចំណែកដ៏សំខាន់មួយ ដោយការផ្ដល់ជូនដ៏សម្បូរបែបរបស់គម្រោងខ្នាតយក្សនេះ នឹងអាចជួយផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ ឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក។
ក្នុងឱកាសបើកសម្ពោធនេះ លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បានសង្កត់ធ្ងន់ថា គម្រោងនេះ មិនមែនផ្ដោតតែលើការអភិវឌ្ឍសាងសង់នោះទេ ប៉ុន្តែក៏បានគិតគូរដល់ផលប្រយោជន៍របស់សហគមន៍ក្នុងតំបន់ផងដែរ។ ក្រៅពីមានចក្ខុវិស័យក្នុងការក្លាយខ្លួនជាចំណុចស្នូលនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នៅត្រឹមឆ្នាំ២០៥០ គម្រោង Bay of Lights ក៏មានការរំពឹងទុកថានឹងអាចផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង និងជាលំនៅដ្ឋានសម្រាប់ពលរដ្ឋចំនួន ១៣០ ០០០នាក់ ផងដែរ។
គម្រោងអភិវឌ្ឍន៍ Bay of Lights បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Sands Development ហើយក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនសំណង់ខ្នាតយក្ស China Railway Engineering Group ផងដែរ។ កិច្ចសហការនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសក្ដានុពលនៃការសហការគ្នារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដោយនេះមិនត្រឹមតែជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនោះទេ ប៉ុន្តែក៏បង្ហាញអំពីសារៈសំខាន់នៃតម្លាភាព និងការអភិវឌ្ឍប្រកបដោយការយកចិត្តទុកដាក់ផងដែរ។

លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights
ការអភិវឌ្ឍឥតស្រាកស្រាន្តនៃគម្រោង Bay of Lights នឹងជាកាតាលីករដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅ ដ៏ទាក់ទាញទាំងសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ គម្រោង Bay of Lights មានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព លើកកម្ពស់ស្មារតីសហគមន៍ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតជាស្ដង់ដារមួយសម្រាប់គម្រោងអភិវឌ្ឍថ្មីៗក្នុងតំបន់។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានតម្លៃ ១៦ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបំផុតគំនិតដោយស្ថាបនិកទីប្រជុំជនប្រកបដោយនិរន្តរភាព ដោយមានទីតាំងលើដែនដីនៃឈូងសមុទ្ររាម។
តាមរយៈការប្ដេជ្ញាចិត្តចំពោះគោលការណ៍និរន្តរភាព និងការផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅក្នុងទីក្រុងដ៏ឆ្នើម Bay of Lights មានគោលដៅក្នុងការចូលរួមចំណែកដល់វឌ្ឍនភាពយូរអង្វែង និងការរីកចម្រើននៃទីក្រុងឆ្នេរសមុទ្រព្រះសីហនុ និងបង្កើតសហគមន៍ដ៏ទាក់ទាញ និងរស់រវើកសម្រាប់ពលរដ្ឋក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ