ព័ត៌មានជាតិ
នៅឆ្នាំ២០២៤ ពលករខ្មែរអាចធ្វើ ឬពន្យារលិខិត ឆ្លងដែននៅតាមស្ថានទូតខ្មែរប្រចាំប្រទេសដែលខ្លួនបម្រើការងារបាន
ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ពលករកម្ពុជា អាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតរបស់កម្ពុជាប្រចាំនៅប្រទេសដែលពួកគេកំពុងបម្រើការងារបាន។ នេះជាប្រកាសឱ្យដឹងដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ការគ្រោងដាក់ឱ្យអនុវត្តការស្នើសុំធ្វើលិខិតឆ្លងដែន ឬការពន្យារលិខិតឆ្លងដែននៅក្រៅប្រទេស នៅក្នុងឆ្នាំ២០២៤នេះ គឺអនុវត្តតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកន្លងទៅ សម្ដេចធិបតី បានប្រកាសអនុញ្ញាតិឱ្យមានការសិក្សារៀបចំបើកការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់អនុវត្តមុនគេនៅប្រទេសកូរ៉េខាងត្បូង។ សម្តេចធិបតី ចាត់ទុកការអនុញ្ញាតិឱ្យរៀបចំការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដើម្បីសម្រួលការលំបាក និងកាត់បន្ថយការចំណាយរបស់ពលករកម្ពុជា។

អនុវត្តតាមការណែនាំនេះ រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមបើកដំណើរការសម្រាប់ការិយាល័យធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែធ្នូនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងឱ្យដូច្នេះថា៖ «ពលករដែលធ្វើការនៅក្រៅប្រទេស ទាំងនៅប្រទេសថៃ ទាំងនៅប្រទេសកូរ៉េ ម៉ាឡេស៊ី នៅប្រទេសជប៉ុន ជាដើម សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់តួនាទីឱ្យខ្ញុំធ្វើការសិក្សាជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ក្នុងការសម្របសម្រួលក្នុងការដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសគោលដៅដែលមានពលករច្រើន។ ឥឡូវនេះយើងនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤»។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់ថា ពលករកម្ពុជា ដែលធ្វើការនៅខាងក្រៅប្រទេសមិនចាំបាច់មករាជធានីភ្នំពេញ ឬមកខេត្ត ក្នុងការធ្វើ ឬបន្តពន្យារលិខិតឆ្លងដែនទៀតទេ ផ្ទុយទៅវិញ គ្រាន់តែទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសនីមួយៗដែលពលករកំពុងបម្រើការ គឺអាចស្នើសុំធ្វើលិខិតឆ្លងដែនថ្មីបានហើយ។ លោក ថា ការបើកឱ្យដំណើរការកន្លែងសម្រាប់ធ្វើលិខិតឆ្លងដែនសម្រាប់ពលករ នៅក្រៅប្រទេសនៅតាមប្រទេសដែលពួកគាត់កំពុងបម្រើការ នឹងអាចជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើការជិះយន្តហោះមកកម្ពុជា ដើម្បីធ្វើលិខិតឆ្លងដែនថ្មី ឬបន្តពន្យារលិខិតឆ្លងដែន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


