Connect with us

ព័ត៌មានជាតិ

រថយន្តសង្គ្រោះ២គ្រឿង ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តកំពង់ចាម

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានប្រគល់រថយន្តគិលានសង្គ្រោះចំនួន ២គ្រឿង ក្នុងនោះប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ១គ្រឿង និងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ១គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តគិលានសង្គ្រោះ ២គ្រឿងនេះ ជាអំណោយរបស់សមាគមនីកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្តល់ជូនលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ហើយលោកអភិបាលខេត្ត បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដោយពិធីប្រគល់ទទួលនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមនីកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់ជូននូវរយន្តសង្គោះ ២គ្រឿង មករដ្ឋបាលខេត្ត ដើម្បីចាត់ចែងបន្តដល់មន្ទីរពេទ្យបង្អែកនៃស្រុកព្រៃឈរ និងស្រុកជើងព្រៃ ជាប្រយោជន៍សម្រាប់ដឹកសង្គ្រោះប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម